ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​! រំលោ.ភ រួច​សម្លា.ប់​ក្មេង​​ស្រី​៧​ឆ្នាំ​ញាត់​ក្រោម​កំប្លោក​បំបាត់​ភស្តុតាង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ត្រូវ​គេ​ចាប់រំលោភ រួច​សម្លាប់​បំបិទមាត់ ហើយ​យក​ទៅ​ញាត់​ក្រោម​កំប្លោក ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដើរ​រក​ក្មេង​ស្រី​រង​គ្រោះ ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​ក្រោម​កំប្លោក​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​រសៀល…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ត្រូវ​គេ​ចាប់រំលោភ រួច​សម្លាប់​បំបិទមាត់ ហើយ​យក​ទៅ​ញាត់​ក្រោម​កំប្លោក ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដើរ​រក​ក្មេង​ស្រី​រង​គ្រោះ ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​ក្រោម​កំប្លោក​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​រសៀល ថ្ងៃ​ទី​12 ខែវិច្ឆិកា ឆ្នាំ​2019 នៅ​ខាងក្រោយ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​មាន​អាយុ​៧​ឆ្នាំ មាន​ឪពុក​អាយុ​37​ឆ្នាំ​និ ង​ម្ដាយ​ឈ្មោះ អាយុ​34​ឆ្នាំ ។

តាម​ប្រភព​ពី​ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ​បានដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ គឺ​យប់​ថ្ងៃ​ទី​11 វិច្ឆិកា ពួក​គាត់​មិន​បាន​នៅផ្ទះ​ទេ ដោយ​ឪពុក​ទៅ​បូជាសព​ឱ្យ​គេ​នៅ​ភូមិ​ផ្សេង ចំណែក​ម្ដាយ​បាន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ នៅ​វត្ត​កងមាស ហើយ​ទុក​កុមារី​រង​គ្រោះ​អាយុ​៧​ឆ្នាំ​ដេក​ទៅ​ជាមួយ​ប្អូនស្រី​អាយុ​3​ឆ្នាំ​ម្នាក់​ទៀត​ក្នុងផ្ទះ ។ លុះ​ម៉ោង​ជាង​12​យប់ ពេល​ត្រឡប់​មក​ពី​វត្ត​វិញ ឪពុក​ម្ដាយ​មិន​បានឃើញ​កូនស្រី​អាយុ​7​ឆ្នាំ​នៅផ្ទះ​ទេ ទើប​មានការ​ឆោឡោ​ឡើង និង​បាន​នាំ​បងប្អូន​ដើរ​រក​រហូត​ទល់​ភ្លឺ​នៅ​តែ​មិនឃើញ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ស្អែក​ឡើង​នៅ​ថ្ងៃ​ទី​12 វិច្ឆិកា ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​នៅ​តែ​បន្ត​ដើរ​រក​ទៀត ក៏​នៅ​តែ​មិនឃើញ រហូត​ដល់​ម៉ោង​3​និង​30 នាទី​រសៀល​ថ្ងៃ​ដដែល ដោយ​មានការ​សង្ស័យ​នៅ​ស្រះ​ទឹក​មួយ​កន្លែង ក៏​បាន​នាំ​គ្នា​ចុះ​រាវរក ហើយ​ក៏​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​វាយ​សម្លាប់ រួច​យក​ទៅ​ញាត់​ក្រោម​កំប្លោក ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ធ្វើ​ពិនិត្យ​លើ​សព​ក្មេង​ស្រី​រង​គ្រោះ ហើយ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​គេ​រំលោភ រួច​សម្លាប់​បំបិទមាត់ និង​បាន​យក​មក​ញាត់​ក្នុង​ទឹកស្រះ​នៅ​ទី​នេះ ។

ចំណែក​សព​កុមារី​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​បូជា​នៅ​វត្ត​កងមាស នៅ​ព្រឹក​ថ្ងៃ​ទី​13 ខែ​វិច្ឆិកា ហើយ​ខណៈ​ពេល​នោះ​គេ​ឃើញ​សមត្ថកិច្ច​បាន​ទៅ​សួរនាំ​ព័ត៌មាន​ពី​ក្រុម​គ្រួសារ ហើយ​ក៏​បានឃើញ​ក្រុមប្រឹក្សា​ស្រុក​រលាប្អៀរ មាន​លោក សោម វឺ​ន បាន​នាំ​យក​អំណោយ​ផ្ដល់​ជូន​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ក្នុង​នោះ​មាន​ថវិកា​56​ម៉ឺន​5​ពាន់​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ