ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EBA ៖ សហភាព​អឺរ៉ុប​បញ្ជូន​របាយការណ៍​​បឋម​ដល់​កម្ពុជា

4 ឆ្នាំ មុន

សហភាព​អឺរ៉ុប​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ខ្លួន​បាន​បញ្ជូន​របាយការណ៍ បឋម​នៃ​ការ​ស៊ើបអង្កេត​ដែល​ខ្លួន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៩ ​ដើម្បី​ពិនិត្យ​មើល​ថា ​តើ​ត្រូវ​ព្យួរ​គម្រោង​លើកលែង​ព​ន្ធ…

សហភាព​អឺរ៉ុប​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ខ្លួន​បាន​បញ្ជូន​របាយការណ៍ បឋម​នៃ​ការ​ស៊ើបអង្កេត​ដែល​ខ្លួន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៩ ​ដើម្បី​ពិនិត្យ​មើល​ថា ​តើ​ត្រូវ​ព្យួរ​គម្រោង​លើកលែង​ព​ន្ធ ​EBA​ សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ឬ​យ៉ាងណា​។

ចំណែក​ប្រទេស​កម្ពុជា ​មាន​រយៈ​ពេល​មួយ​ខែ​សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប​ហើយ ​បន្ទាប់​មក​ទៀត​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេច​ចិត្តជា​ចុង​ក្រោយ​នៅ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០​។

មុន​ពីរ​ថ្ងៃ​នៃ​ការ​បញ្ជូន​របាយ​ការ​ណ៍​បឋម​ដោយ​សហភាព​អឺរ៉ុប ប្រទេស​កម្ពុជា​បាន​ចាត់ វិធាន​ការណ៍​ជា​វិជ្ជមាន​មួយ ​ដោយ​ផ្តល់​សេរីភាព​អោយ​លោក ​កឹ​ម ​សុខា ​អាច​ធ្វើ​ដំណើរ​បាន​ទូ​ទាំង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​មិន​អោយធ្វើ​នយោបាយ ​និង​មិន​អោយ​ចេញ​ក្រៅប្រទេស​។

អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​ថា ​នោះ​គឺជា​វិធាន​ការណ៍​មួយ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។ ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​ទាមទារ​អោយ​មានការ​ដោះ​លែង​លោក​កឹ​ម​សុខា ​ទាំងស្រុង ​ហើយ​អោយ​លោក​អាច​ធ្វើ​នយោបាយ​ដូច​ដើម​វិញ​។ ជាមួយ​គ្នា​នោះ​សហភាព​អឺរ៉ុប​ក៏​ស្នើ​អោយដោះលែង​សកម្មជន ​និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ