ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​បញ្ចប់ ពលរដ្ឋ​ចូលរួម​សប្បាយ​យ៉ាងច្រើន​កុះករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ទី​១២ ខែវិច្ឆិកា​នេះ…

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ទី​១២ ខែវិច្ឆិកា​នេះ បាន​ប្រព្រឹត្តិ​ទៅ និង​បញ្ចប់​ក្រោម​បរិយាកាស​សប្បាយ​រីករាយ និង​ប្រកបដោយ​សុខដុមរមនា​ក្រៃ​លែង ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​អះអាង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ប្រកបដោយ​ភាព​ជោគជ័យ និង​សុវត្ថិភាព ក្នុង​ពេល​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​ចូលរួម​ទស្សនា និង​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​យ៉ាង​ឧឡា​រិ​ក ក្រោម​ការ​យកចិត្តទុកដាក់ និង​បង្ក​ភាព​សប្បាយ​រីករាយ ភាព​កក់ក្តៅ និង​សុខ​សុវត្ថិភាព ពី​សំណាក់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អាជ្ញាធរ​ពិតជា​មាន​មោទនភាព និង​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ទឹកចិត្ត​របស់​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ប្រឹងប្រែង​ការពារ​សុវត្ថិភាព និង​ជួយ​សម្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​ចូលរួម​បុណ្យអុំទូក កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ