ខ្លាំង​បាត់​! ស្ត្រី​ម្នាក់​ចេញពី​ភ្នំពេញ​ទៅ​សៀមរាប ដើរ​លេង​​​ផង ឆ្លៀតឱកាស​ផង


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់ បាន​ជិះ​រថយន្តក្រុង​ចេញ​ក្រុងភ្នំពេញ មក​លេង​ខេត្តសៀមរាប ហើយ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​រ៉ូ​ត​កាបូបស្ពាយ​របស់​ស្ដ្រី​រង​គ្រោះ​ម្នាក់ តែ​មិន​បាន​សម្រេច ក៏​ត្រូវ​សមត្ថកិច្ច​ឃើញ​ទាន់ ក៏​ចាប់ខ្លួន​បាន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ព និង​សំពះ​ព្រះ​ខែ អកអំបុក ស្ថិត​នៅ​ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ គង់ ស្រី​យ៉ា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ទីលំនៅ​ភូមិ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ​ថា ស្ត្រី​ម្នាក់​ដែល​លូក​ហោប៉ៅ​ភ្ញៀវ​នៅ​ទីប្រជុំ​នៃ​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ អកអំបុក​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​យើង​កំពុង​ដើរ​ល្បាត​តាម​ដងស្ទឹង ខណៈ​ដែល​ជនសង្ស័យ​នេះ​ជិះឡាន​ក្រុង​ចេញ​មក​ពី​ភ្នំពេញ មក​ដល់​ខេត្តសៀមរាប ក្នុង​គោលបំណង​មក​លេង​បុណ្យអុំទូក និង​ធ្វើ​សកម្មភាព​លូក​ហោរ​ប៉ៅ​នៅ​កន្លែង​អុំទូក​តាម​ដងស្ទឹង​សៀមរាប ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ខណៈ​កំពុង​ធ្វើ​សកម្មភាព ។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​រូប​នេះ​បាន​ជិះ​រថយន្ដក្រុង​ចេញពី​ក្រុងភ្នំពេញ​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ វិច្ឆិកា លុះ​មក​កាន់​ខេត្តសៀមរាប នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ហើយ​ស្ត្រី​រូប​នេះ​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​តាំង​ពិ​ព័រ​រណ៍​នៅ​សួនច្បារ​មុខ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ។ លុះដល់​ម៉ោង​៧​និង​៤០​នាទី​យប់ ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​រ៉ូ​ត​កាបូបស្ពាយ​របស់​ស្ដ្រី​រង​គ្រោះ​ម្នាក់​តែ​មិន​បាន​សម្រេច ក៏​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ឃើញ​ទាន់​ធ្វើការ​ឃាត់ខ្លួន ហើយ​ក៏​នាំ​ខ្លួន​យក​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​។

ក្រោយ​ពី​ធ្វើការ​សាកសួរ ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ដូចដែល​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ