ទោះ​ភ្លៀង​ធ្លាក់​ខ្លាំង កម្មករនៅ​តែ​ខិតខំ​បោស​សំរាម និង​លាង​តាម​សួនច្បារ


រាជធានី​ភ្នំពេញ ៖ លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២ បាន​បញ្ចប់ ដោយ​មាន​កិច្ចសហការ​ពី​ក្រុម​យុវជន ស​.​ស​.​យ​.​ក និង​កម្មករ​របស់​មន្ទីរ​សាធារណការ បាន​ងើប​ចាប់ពី​ម៉ោង​១២​យប់ ប្រមូល និង​កើប​សំរាម ព្រមទាំង​លាង​សម្អាត​តាម​សួនច្បារ និង​តំបន់​មួយ​ចំនួន​ទៀត នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឱ្យ​បាន​រួចរាល់​នៅ​ម៉ោង​៧​ព្រឹក ។

លោក​បន្ត​ថា បងប្អូន​កម្មករ​ទាំងនេះ ធ្វើការ​បោសសំអាត និង​ដាក់​វេ​ណ​ប្រចាំការ ដេក​លើ​សួនច្បារ រង់ចាំ​ប្រជាពលរដ្ឋ​ហូប​រួច និង​កំសាន្ត​សប្បាយ​រួច ទើប​ងើបឡើង​បោសសំអាត ។

លោក សំ សា​មុត បាន​បញ្ជាក់​ថា សម្រាប់​បុណ្យអុំទូក​ថ្ងៃ​ទី​២​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​លំបាក​ក្នុង​ការ​បោសសំអាត​សំរាម​ទាំង​លើ​សួនច្បារ និង​តាម​ដងផ្លូវ ប៉ុន្តែ​បងប្អូន​កម្មករ​នៅ​តែ បំពេញការងារ​រៀង​ៗ​ខ្លួន​ទាំង​ខាង​អង្គភាព​សួនច្បារ និង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​។

គួរ​រំលឹក​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​កន្លង​ទៅ កម្មករ​បាន​ប្រមូល​សំរាម​ជិត​៦​ពាន់​តោន ដឹក​ចេញ​យក​ទៅ​ចាក់ចោល​នៅ​ទីលាន ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ ដែល​សម្រាប់​ថ្ងៃ​ធម្មតា ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ផ​លលិត​សំរាម​ជាង​១​ពាន់​តោន​តែ​ប៉ុណ្ណោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ