Arsenal ទាក់ទង​អតីត​គ្រូបង្វឹក Barcelona មក​ជំនួស​កៅអី​គ្រូបង្វឹក​​របស់ Emery​?


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​អ្នកចាត់ការ​ក្លឹ​ប Arsenal លោក Unai Emery ក្លឹ​ប​នៅ​ទីក្រុង​ឡុ​ង​ដ៍​ខាងជើង Arsenal បាន​ទាក់ទង​ទៅ​អ្នក​ជំនួស​ម្នាក់​។

ក្រុម​កាំភ្លើង​ធំ​មានការ​ខកចិត្ត​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ២-០ លើ​ក្រុម Leicester City នៅ​ឯ​កីឡដ្ឋាន King Power កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ លោក Jose Mourinho អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​ភ្ជាប់​ជា​អ្នក​ជំនួស​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​អះអាង​ថា​ប្រធាន​ក្រុម Arsenal លោក Raul Sanllehi បាន​ទាក់ទង​ទៅ​អតីត​គ្រូបង្វឹក​របស់​ក្រុម Barcelona លោក Luis Enrique​។

បន្ទាប់​ពី​មាន​ទម្រង់​លេង​មិនសូវ​ល្អ​កាលពី​ពេល​ថ្មី​ៗ​នេះ សារព័ត៌មាន El Confidencial បាន​រាយការណ៍​ថា Sanllehi បាន​បង្កើត​បញ្ជី​នៃ​ការ​ជំនួស​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​បាន​ទាក់ទង​ជាមួយ Enrique ជាប់​។ លោក Enrique បាន​អវត្តមាន​ពី​ការងារ​ចាប់តាំងពី​លោក​បាន​លាឈប់​ពី​តំណែង​គ្រូបង្វឹក​អេ​ស្ប៉ា​ញ នៅ​ខែមិថុនា​ឆ្នាំ​នេះ ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក Emery បាន​បដិសេធ​មិន​ជឿ​ថា ជំហរ​របស់​គាត់​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូបង្វឹក វា​គឺ​អំពី​ការ​បន្ត​ពង្រឹង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​មួយ​កីឡាករ​របស់​យើង​។ ខ្ញុំ​កំពុងនិយាយ​ជាមួយ​ក្លឹ​ប ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់ និង​រក្សា​ភាព​អត់ធ្មត់ ដើម្បី​កែ​លំអរ និង​ទទួល​បាន​ទំនុកចិត្ត​ពី​កាលៈទេសៈ​ខ្លះ​។ យើង​កំពុង​ទទួល​ការ​រិះគន់ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​នោះ​ជា​ការងារ​របស់ខ្ញុំ​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​មាន​ពេលវេលា​ច្រើន ប៉ុន្តែ​ខ្ញុំ​បាន​ធូរស្បើយ​ឡើង​វិញ​ដោយ​ធ្វើការ ដើម្បី​ទទួល​បាន​នូវ​ទំនុក​ចិត្តការ​នៅ​ជាមួយ​ក្លិប និង​កីឡាករ​។ ខ្ញុំ​ទទួលយក​រាល់​ការ​រិះគន់ ហើយ​ខ្ញុំ​ទទួលយក​នៅ​ពេល​ដែល​ពួក​គេ​រិះគន់​យើង​។ ខ្ញុំ​ដឹង​ថា ពេល​ណា​យើង​ឈ្នះ ពួក​គេ​នឹង​សប្បាយចិត្ត ហើយ​នៅ​ពេល​ដែល​យើង​ចាញ់ ពួក​គេ​នឹង​សោកសៅ​»​។

តើ​អ្នក​គិត​ថា Enrique អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​មក​ជំនួស​កៅអី​របស់​លោក Emery ដែរ​ឬទេ?

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ