អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​ឱ្យ​ប្រុង​​ប្រយ័ត្ន​របស់​មាន​តម្លៃ​ផ្ទាល់ខ្លួន


រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ដោយ​ខ្លួនឯង ពោល​គឺ​មិន​ត្រូវ​ពឹងផ្អែក​ទៅ​លើ​សមត្ថកិច្ច​ទាំងស្រុង​នោះ​ទេ ដើម្បី​ចៀសវាង​មានការ​បាត់បង់​ដោយ​ប្រការ​ណាមួយ​។

សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ទាំងអស់ ពេល​មក​ចូលរួម​ដើរ​កំសាន្ត បុណ្យអុំទូក​នេះ ត្រូវ​ផ្ញើ ឬ​ទុកដាក់​ម៉ូតូ ឡាន និង​សម្ភារៈ​មាន​តម្លៃ​ផ្សេង​ៗ​ឱ្យ​មាន​របៀបរៀបរយ ទោះបីជា​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​ជា​ច្រើន​នាក់​នៅ​តាម​គោលដៅ​ផ្សេង​ៗ​ក៏​ដោយ តែបើ​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស ក្រុម​ជន​ខិល​ខួច​អាច​ឆ្លៀតឱកាស​លួច​ទ្រព្យសម្បត្តិ របស់​បងប្អូន​ជា​មិន​ខាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ