ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ដូច​ហោះ​! ខ្ទេច​​ប៉ុស្តិ៍​យាម​​ស្ថាន​ទូក​ថៃ ដើម​ត្របែក​បាក់​រលើង​​ទាំង​ឫស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម មក​ដល់​មុខ​ស្ថានទូត​ថៃ ស្រាប់តែ​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ឆ្លងផ្លូវ​បញ្ច្រាស់​ទិស​ដៅ​ទៅ​បុក​នឹង​ប៉ុស្ដិ៍​សមត្ថកិច្ច​យាម នៅ​មុខ​ស្ថានទូត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ នឹង​ជ្រុល​ទៅ​បុក​ដើម​ត្របែកព្រៃ​១​ដើម​ទៀត​ធ្វើ​ឱ្យ​បាក់​រលើង​ទាំង​ឫស​រាប​ដល់​ដី ចំណែក​រថយន្ត​ក៏​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​30​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​11 ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម មក​ដល់​មុខ​ស្ថានទូត​ថៃ ស្រាប់តែ​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ឆ្លងផ្លូវ​បញ្ច្រាស់​ទិស​ដៅ​ទៅ​បុក​នឹង​ប៉ុស្ដិ៍​សមត្ថកិច្ច​យាម នៅ​មុខ​ស្ថានទូត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ នឹង​ជ្រុល​ទៅ​បុក​ដើម​ត្របែកព្រៃ​១​ដើម​ទៀត​ធ្វើ​ឱ្យ​បាក់​រលើង​ទាំង​ឫស​រាប​ដល់​ដី ចំណែក​រថយន្ត​ក៏​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​30​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​11 ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទល់មុខ​ស្ថានទូត​ថៃ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន ។

សេ​ចក្រី​រាយការណ៍​បន្ត​ថា ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​តូ​យូ​តា​ព្រូស មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC:5335 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា មុន​កើតហេតុ គឺ​ឃើញ​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង ចេញពី​ស្តុ​ប​ចំការមន​សំដៅ​ទៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ជិត​ស្ថាន​ទូត​ថៃ ស្រាប់តែ​រថយន្ត​បង្ក​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ឆ្លងផ្លូវ​បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍​គេ ក៏​ជ្រុល​ទៅ​បុក​ប៉ុស្ដិ៍​សមត្ថកិច្ច​យាម​មុខ​ស្ថានទូត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​រថយន្ដ​មិន​ទាន់​អស់​ល្បឿន​ទេ ក៏​ជ្រុល​ទៅ​បុក​នឹង​ដើម​ត្របែកព្រៃ​មួយ​ដើម​ទៀត​ដែល​នៅ​មុខ​របង​ស្ថានទូត​នោះ បណ្តាល​ឱ្យ​បាក់​រលើង​ទាំង​ឫស​រាប​ដល់​ដី​តែ​ម្តង ចំណែក​រថយន្ដ​បង្ក​ក៏​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ហើយ​រថយន្ត​បង្ក​នោះ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​ឱ្យ​នរណារ​ម្នាក់​រង​របួស​ឡើយ គឺ​ខូច​តែ​រថយន្ត​បង្ក​តែ​ប៉ុណ្ណោះ​។

តាម​សម្តី​សមត្ថកិច្ច​យាម​មុខ​ស្ថានទូត​ថៃ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា រាល់ថ្ងៃ​នៅ​ក្នុង​ន​ប៉ុស្តិ៍​យាម​នោះ តែងតែមាន​សមត្ថកិច្ច​នៅ​ប្រចាំការ​រាល់​យប់​ជា​និច្ច តែ​ថ្ងៃ​កើតហេតុ​នេះ​សមត្ថកិច្ច​ដែល​យាម​នោះ មិន​បាន​សម្រាក​នៅ​ក្នុង​ប៉ុស្ដិ៍​យាម​ឡើយ គឺ​ពួក​គាត់​បាន​ចង​អង្រឹង​នៅ​ដើមឈើ​ក្បែរ​នោះ​សម្រាក ទើប​មិន​មាន​អ្នក​កើត​អ្វី​ឡើយ នេះ​បើសិនជា​ពួក​គាត់​សម្រាក​នៅ​ក្នុង​ប៉ុស្តិ៍​យាម​នោះ មិនដឹង​ថា​ទៅ​ជា​យ៉ាងណា​នោះ​ទេ បើ​រថយន្ដ​បង្ក​បើក​លឿន​ដូច​ហោះ​យ៉ាងនេះ​។

បន្ទាប់​ពី​បង្កហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ហេតុការណ៍​នេះ​កើ​ឡើង គឺ​បណ្ដាល​មក​ពី​គាត់​ងងុយគេង ងោក​មួយភាំង ក៏​រ៉េ​ចង្កូត​ទៅ​បុក​បែប​នេះ​តែ​ម្តង​។

ក្រោយ​កើតហេតុ អ្នក​បើករថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ទូត​ឃាត់ខ្លួន​បណ្តោះអាសន្ន ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន ប្រគល់​ទៅ​ឱ្យ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ធ្វើការ​វាស់វែង​យក​ទៅ​កាន់​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ