ពេជ្រ ចរណៃ ស្នើ​មហាជន​ជួយ​ឈឺ​ឆ្អាល​​រឿង​វប្បធម៌ ជាជាង​រឿង​តារា​ហែក​ហួរ​គ្នា


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ពេជ្រ ចរណៃ បាន​ស្នើ​ឱ្យ​មហាជន​ជួយ​ឈឺឆ្អាល​រឿង​វប្បធម៌​ឱ្យ​បាន​ច្រើន ជា​ជាង​ការ​ចាប់អារម្មណ៍​តារា​ដែល​ហែកហួរ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​។ ក្នុង​នាម​ជា​សមាជិក​មួយ​ដែល​បាន​ចូលរួម​ចំណែក​ស្វែងរក​មូលនិធិ​១០០​រៀល សម្រាប់​រៀបចំ​ការ​សម្តែង​ល្ខោនខោល​ដ៏​ធំ​នៅ​ឆ្នាំ​២០២០ ខាង​មុខ ពេជ្រ ចរណៃ តែងតែ​ផ្សព្វ​ផ្សាយ​នូវ​សិល្បៈ​វប្បធម៌ និង​ក្បាច់គុន​ល្បុកត្តោ​ផង​ដែរ​។

ជា​ថ្មី​ម្តងទៀត​តារា​រូប​នេះ បាន​ស្នើ​ឱ្យ​មហាជន​គួរតែ​ចាប់អារម្មណ៍​វប្បធម៌​ខ្មែរ​ឱ្យ​បាន​ច្រើន និង​ស្នើ​ឱ្យ​ចូលរួម​ជា​មូ​និ​ធិ​សម្រាប់​ការ​ទ្រទ្រង់​សម្តែង​ល្ខោនខោល​ឆ្នាំ​២០២០​។ ពេជ្រ ចរណៃ ក៏​បាន​បង្ហោះ​សារ​យ៉ាង​វែង​មួយ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សូម​ជួយ​ខ្វាយខ្វល់ ឈឺឆ្អាល​រឿង​នេះ​ផង បើ​រឿង​វប្បធម៌​ល្បី​ដូច​រឿង​ប្រលែង​ក្រពើ រឿង​តារា​ជេរ​ហែកហួរ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​នោះ វប្បធម៌​មួយ​នេះ​នឹង​ឧដុង្គឧត្ដម​..​។

នាង​បន្ថែម​ថា កូន​ខ្មែរ​គ្រប់​រូប​គួរតែ​មានកា​ចូលរួម​ឈឺឆ្អាល​រឿង ថែរក្សា ការពារ លើក​ស្ទួយ នឹង​កែ​ច្នៃ វប្បធម៌​ខ្មែរ​ទាំងអស់​គ្នា​.. មិនមែន​ជា​របស់ខ្ញុំ​តែ​ម្នាក់ ហើយ​ក៏​មិនមែន​ជា​របស់​ក្រុម​ណា​ដាច់​មុខ​ដែរ តែ​ជា​របស់​ខ្មែរ​មួយ​(​នគរ​)..​។ ដឹង​ទេ? ថា គេ​ទៅ​មុខ​កាន់តែ​ឆ្ងាយ​ហើយ? ថៃ​ជា​ប្រទេស​ដែល​មិន​មាន អរិយធម៌ វប្បធម៌ ច្បាស់លាស់ ក្លាយជា​ប្រទេស​ដែល​បាន​ប្រឹង​តុបតែង ចងក្រង កែ​ច្នៃ មិនយូរ​គេ​នឹង​ក្លាយជា​ម្ចាស់ យើង​ច្បាស់​ក្លាយជា​អ្នក​ចំ​ម្ល​ង​ពី​គេ​ទៅ​វិញ​..​។

បងប្អូន​ដឹង​ទេ? ក្រុមការងារ ទិវា​បេតិកភណ្ឌ កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី ព្រឹត្តិការណ៍​ការ​សម្តែង​ល្ខោនខោល នា​ឆ្នាំ​២០២០​ខាង​មុខ ក្នុង​ការ​លើក​មុខមាត់​សិល្បៈ និង​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ​យើង ..​តែ​! ក្រុម​កា​ងា​នៅ​ខ្វះ​ថវិកា​សម្រាប់​ឈុត​តួរ​មេទ័ព​ស្វា​10​ឈុត​ទៀត ដូចនេះ​ក្រុមការងារ​បាន​ឌឺ​សាញ​អាវយឺត​ដែល​មាននៅ​ក្នុង​រូប​នេះ លក់ ដើម្បី​ទ្រ​ង​ទ្រង់ អាវ​មួយ​តំ​ម្លៃ​តែ 10000​រៀល​ទេ​.. ។

នាង​បញ្ជាក់​ថា ពួក​យើង​កំពុង​ខិតខំ​ហើយ នៅ​ចាំតែ​ការ​ចូលរួម​ឧ​ប​ត្ថ​ម​គាំទ្រ​ពីរ​របង​ប្អូន​មហា​គ្រួសារ​ខ្មែរ​ប៉ុណ្ណោះ ! ។ នាង​ខ្ញុំ ពេជ្រចរណៃ លើកទឹកចិត្ត​ឱ្យ​បងប្អូន​ទាំងអស់​គ្នា​ចូលរួម​ទិញ​អាវ​នេះ​ម្នាក់​មួយ ដូច​បាន​ចូលរួម​ផ្សព្វផ្សាយ​នឹង​លើក​ស្ទួយ​ល្ខោនខោល​ខ្មែរ តោះ​ៗ​ចូលរួម​ក្នុង​នាម​ជា​ម្ចាស់​កេរ​មរតក​ដូនតា​យើង !​។

ដំណើរ​ឆ្ពោះទៅ​កាន់ ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ល្ខោនខោល​ខ្មែរ ក្នុង​កម្មវិធី​ទិវា​បេតិក​ភណ្ឌ​លើក​ទី​៥ ក្រោម​ប្រធា​នបទ «​ល្ខោនខោល​មរតក​ជាតិខ្មែរ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ខួប​២​ឆ្នាំ​ល្ខោនខោល​ខ្មែរ​អបអរសាទរ​ខួប​៤​ឆ្នាំ​ចាប៉ី​ដង​វែង​ខ្មែរ អបអរសាទរ​ខួប​១៥​ឆ្នាំ​ល្ខោន​ស្រមោល​ស្បែក​ធំ អបអរសាទរ​ខួប​១៧​ឆ្នាំ​របាំ​ព្រះរាជ​ទ្រព្យ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ​ដោយ​អង្គការ UNESCO ។ ដែល​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ថ្ងៃ​ទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ