ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កីឡាករម្នាក់កំពុងជិះម៉ូតូឌុបមិត្តស្រីដើរលេងតាមដងផ្លូវនៃទន្លេវ៉ៃគោ ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះមកកាប់ពីក្រោយ១ដាវសាំម៉ូរ៉ៃចំ.ក បន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូដេញតាមជនសង្ស័យបានប្រមាណជា៧០០ម៉ែត្រ ក៏ហូរឈាមស្រោចពេញខ្លួន ជនរងគ្រោះក៏ឈប់ម៉ូតូ រួចក៏ចុះពីលើម៉ូតូស្រាប់តែដួលសន្លប់តែម្តង ។ ករណីដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ វិច្ឆិកា ២០១៩ ត្រង់ចំណុចខាងលិចស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ សុភារាជ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀតឈ្មោះ អេង វាចាអក្ខរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ចំណែកជនរងគ្រោះឈ្មោះ វ៉ា វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត និងជាកីឡាករខេត្តស្វាយរៀង មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកឌូក ដោយមានដាវសាំម៉ូរ៉ៃ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានយកដាវសាំម៉ូរ៉ៃមកកាប់ទៅលើជនរងគ្រោះចំ.កពីក្រោយ។ ដំបូងឡើយជនរងគ្រោះមិនបញ្ហាអ្វីឡើយ ហើយជនរងគ្រោះក៏ជិះតាមជនសង្ស័យបានប្រមាណជា៧០០ម៉ែត្រ ជនរងគ្រោះក៏ហូរឈាមស្រោចពេញខ្លួនប្រាណ ក្រោយមកជនរងគ្រោះក៏ឈប់ម៉ូតូ រួចក៏ចុះពីលើម៉ូតូស្រាប់តែដួលសន្លប់ឈឹងតែម្តង ។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ដោយសារជនរងគ្រោះបានហូរឈាមសោះអស់ពីខ្លួនទៅហើយ ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចសាកសួរមិត្តស្រីជនរងគ្រោះ សមត្ថកិច្ចបានតាមចាប់ខ្លួនបក្សពួកជនសង្ស័យបានម្នាក់ឈ្មោះ អេង វាចាអក្ខរា បញ្ជូនទៅអធិការនគបាលក្រុងស្វាយរៀង ដើម្បីសាកសួរ និងតាមរកចាប់ខ្លួនជនបង្កម្នាក់ទៀតយកមកផ្តន្ទាទោសឲ្យខាងតែបាន ។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយថា មូលហេតុបណ្តាលពីទំនាស់ពាក្យសំដីគ្នា។ រីឯសពជនរងគ្រោះត្រូវបានប្រគល់ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ (កែសម្រួលដោយ ៖ បុប្ផា)
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...
រាជធានីភ្នំពេញ៖ កម្មវិធី «បងធំ ប្អូនប្រុស» ដែលនាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព...
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងជាប្រភេទធន់ធំក្រឡុកបេតុងបើកគេចពីរថយន្តនៅពីមុខមិនបានប្រយ័ត្នក៏ជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ...
ជនទាំងឡាយណាដែលគ្មានចំណេះវិជ្ជា គ្មានសមត្ថភាព និងទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមានចិត្តធំចង់ឡើងគ្រងរាជសម្បត្តិ ដឹកនាំជាតិប្រជារាស្ត្រ ជនទាំងឡាយនោះនឹងដល់នូវ...
ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកទន្លេសាប រវាងកាណូតស្មាច់...
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានដែលបានឆ្លងកាត់ក្នុងសរសេរអត្ថបទលើវិស័យសារព័ត៌ មានជាច្រើនឆ្នាំមកហើយបានចងក្រងរួមគ្នាបង្កើតជាសម្ព័ន្ធអ្នកសារព័ត៌មានហៅ...
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសជាជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុង...
បើនិយាយពីវិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេសគេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែរីកចម្រើនខ្លាំងមែនទែននៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពី...
ខេត្តកែប ៖ ប្រជាពលរដ្ឋនៅក្នុងភូមិអង្កោលជាភូមិសាស្ត្រជាប់នឹងឆ្នេរសមុទ្រខេត្តកែប បានសម្តែងក្តីសប្បាយរីករាយអបអរសាទរដល់អាជ្ញាធរខេត្ត និងស្រុកដែលស្ថាបនា...
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចធុនធំ១គ្រឿងមានដឹកឥដ្ឋ និងស៊ីម៉ង់ត៍បានបើកទៅទាក់ខ្សែភ្លើងបណ្ដាលឲ្យដាច់ធ្លាក់ទៅលើដំបូលផ្ទះលក់ចាបហួយមួយកន្លែងហើយទុស្សេបែក...
ការជូនអំណោយឱ្យគ្នាទៅវិញទៅមក គឺជារឿងទូទៅរវាងមនុស្សដែលស្គាល់គ្នាជិតដិត និងជាពិសេសរវាងមនុស្សដែលជាដៃគូអាជីវកម្មនឹងគ្នា ។ តែការជូនអំណោយនេះមិនអាចកើតមាន...
ខេត្តព្រះសីហនុ ៖ មានការដ្ឋានកាយដីចាក់លុបឆ្នេរសមុទ្រ លុបព្រៃ និងប៉ះពាល់ដល់ដីរបស់ពលរដ្ឋ និង ប្រជាពលរដ្ឋសហគមន៍មួយកន្លែង ដែលស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹង...
ពេលចុងឆ្នាំជាពេលដែលល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មក្នុងការនឹកពីភាពជោគជ័យផ្សេងៗដែលខ្លួនសម្រេចបានតាំងពីដើមឆ្នាំមក ។ មិនថាអ្នកសម្រេចបានតិចឬច្រើនទេ...
រាជធានីភ្នំពេញ ៖ រថយន្តស្ទួចមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងន្ធោសន្ធៅ បណ្តាលអោយរងការខួចខាតកាប៊ីនទាំងស្រុង ខណៈពេលដែលម្ចាស់ហៅជាងមកផ្សារជើងកាប៊ីន រួច...