ឃើញ​កូនរង​គ្រោះ មិន​គិត​ច្រើន​យក​​ខ្លួន​ពាំង​ជំនួស​ត្រូវ​​ជា​ច្រើន​កាំបិត


ខេត្តបន្ទាយមានជ័យ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​​បាន​ឱ្យ​ដឹងថា បុរស​ជា​ឱ​ពុក​ម្នាក់​ឃើញ​កូនប្រុស​ឈ្លោះ​គ្នា​ជាមួយ​ជន​ស​ង្ស័​យ​ក៏ចូល​ទៅ​​ហាម ស្រាប់តែ​ជនសង្ស័យរ​កកាប់​កូនប្រុស​ខ្លួន បុរស​ជា​ឪពុក​ក៏​យក​ខ្លួនឯង​ទៅ​ពាំង​ជំនួស ស្រាប់តែ​ត្រូវ​ជនសង្ស័យ​កាប់​ជា​ច្រើន​កាំបិត បណ្តាល​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ហា​យ ហ៊ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​-​កើតហេតុ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មង្គល​បូ​រី​។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​មុន​ពេល​មាន​គ្រោះថ្នាក់​កើតឡើង គឺ​មាន​ជន​សង្ស័យ​ក​មួយ​ក្រុម បាន​ឈ្លោះប្រកែក​ជាមួយ​កូនប្រុស​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ជា​ឱ​ពុក​បាន​ចូល​ទៅ​ហាមឃាត់​មិន​អោយ​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​ជន​​សង្ស័យ​ប្រមាណ​៣​ទៅ​៤​នាក់​មានកាំបិត​ស្ទើរ​គ្រប់​ដៃ បាន​ស្ទុះ​ទៅ​កាប់​កូនប្រុស ខណៈនោះ​ជន​រង​គ្រោះជា​ឪពុក​ក៏​ស្ទុះ​យក​ខ្លួន​ទៅ​ពាំង​កូនប្រុស ក៏​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវជា​ច្រើន​កាំបិត បណ្តាល​របួសធ្ងន់ ចំណែក​ជន​សង្ស័យ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជន​​សង្ស័យ​កាប់​ត្រូវ​ថ្ពាល់​ខាងឆ្វេង ស្មា​ខាងស្តាំ កែងដៃ​ខាងឆ្វេង កំភួនដៃ កងដៃ​ខាងស្តាំ បណ្តាល​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​-​កម្ពុជា​ជប៉ុន​មង្គល​បូរី។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចំពោះ​ជនសង្ស័យ​ក​៣​ទៅ​៤​នាក់​ដែល​កាប់​ជន​រង​គ្រោះ​ខាងលើ​នេះ ដែល​គេចខ្លួន​បាត់​នោះ សមត្ថកិច្ច​បាន​ស្គាល់​មុខ​ហើយ ហើយ​កំពុង​ស្រាវជ្រាវ និង​ចាប់ខ្លួន​ឱ្យ​បាន ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ