អីយ៉ាស់! បុណ្យអុំទូកហើយ តារាល្បីលេចធ្លោ២ដួងប្រជែងគ្នារៀបមង្គលការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាលេចធ្លោ២ដួង នៅក្នុងសង្គមសិល្បៈដែលទស្សនិកជនស្គាល់ច្បាស់ គឺពិធីករ ប៉ែន ចំរ៉ុង និងតារាចម្រៀងលំដាប់យុវវ័យ សួស វីហ្សា…
រាជធានីភ្នំពេញ ៖ តារាលេចធ្លោ២ដួង នៅក្នុងសង្គមសិល្បៈដែលទស្សនិកជនស្គាល់ច្បាស់ គឺពិធីករ ប៉ែន ចំរ៉ុង និងតារាចម្រៀងលំដាប់យុវវ័យ សួស វីហ្សា…
រាជធានីភ្នំពេញ ៖ តារាលេចធ្លោ២ដួង នៅក្នុងសង្គមសិល្បៈដែលទស្សនិកជនស្គាល់ច្បាស់ គឺពិធីករ ប៉ែន ចំរ៉ុង និងតារាចម្រៀងលំដាប់យុវវ័យ សួស វីហ្សា ម្នាក់ៗនឹងរៀបការឲ្យផ្អើលគេឯង។ សំបុត្រការបានទៅដល់ដៃភ្ញៀវ និងអ្នកសិល្បៈអស់ហើយ ដោយក្នុងខែវិច្ឆិកានេះ ក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្រោយពិធីបុណ្យអុំទូកបញ្ចប់ទៅ។
តារាល្បីឈ្មោះទាំងនោះរមែងបង្ហាញនូវភាពផ្អែមល្ហែមដាក់គ្នា ក្រោយពេលចំណងស្នេហ៍បោះពួយទៅមុខដោយភាពល្អប្រសើរ។ ទាំងសួស វីហ្សា និងលោកប៉ែន ចំរ៉ុង កំពុងតែត្រៀមចិត្តហើយត្រៀមញញឹមដោយសេចក្តីសុខក្រោមពាក្យជូនពរ។
បើមើលទៅតារាចម្រៀង សួស វីហ្សា វិញ នាងទើបតែជប់លៀងលាភាពនៅលីវកាលពីពេលថ្មីនេះ ដែលបញ្ជាក់ថា នាងលែងនៅម្នាក់ឯងដូចមុនហើយ ដោយមានលោកថមមី ជាស្វាមីមើលថែរ។
ចំណែក លោកប៉ែន ចំរ៉ុង មុននឹងរៀបការជាមួយកញ្ញា ហ៊ុន ដាណេ នាថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយបានធ្វើពិធីជប់លៀងទទួលភ្ញៀវប្រារព្ធនៅ វិមានពិភពថ្មី សែនសុខ ដោយមានអញ្ជើញភ្ញៀវចូលរួម៦០តុ។
ឯតារាចម្រៀងមុខស្រស់ សួស វីហ្សា នាងចូលរោងរៀបការនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ នាវិមានសែនសុខដែរ បន្តគ្នា នឹងលោក ប៉ែន ចំរ៉ុង ។ វីហ្សា បានបាក់ចិត្តស្រឡាញ់ពិធីករ និងតារាសម្តែងលោក ថម មី ក្រោមការតាមដានយ៉ាងល្អិតល្អន់ រហូតអាចកំណត់បានជាផ្លូវការថា លោកថមមី ពិតជាបុរសល្អពិត សម្រាប់អោយនាងអាចផ្ញើវាសនាមួយជីវិតបាន។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ