ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ស្លា.ប់​៥​នាក់ របួសធ្ងន់​-​ស្រាល​​២០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ព…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ព សំពះ​ព្រះ និង​អកអំបុក​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​១១​លើក (​យប់​៨​លើក​) បណ្តាល​ឱ្យ​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១១​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ និង​របួសស្រាល​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់​។

ប្រភព​ដដែល​បន្ត​ថា មនុស្ស​ស្លាប់​សរុប​៥​នាក់ ក្នុង​នោះ​ម៉ូតូ​ស្លាប់​៤​នាក់ (​មិន​ពាក់មួក​៣​នាក់​) និង​ថ្មើរជើង​ម្នាក់ ។ ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​ល្បឿន​២​លើក ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធ​៣​លើក​, បើក​ប្រជែង​​២​លើក ស្លាប់​ម្នាក់ និង​បត់​២​លើក ស្លាប់​ម្នាក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ