ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែកមុខ​ឃាតករ​ទាំង​​​៦​នាក់​​បាន​​ហើយ ក្រោយ​កា.ប់​ចិញ្ច្រាំ​មនុស្ស​​ដូច​​សាច់​ជ្រូក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ឃាតករ​ប្រុស​-​ស្រី​៦​នាក់ ដែល​បាន​កាប់សម្លាប់​ជន​រង​គ្រោះ​ដោយ​ចិញ្ច្រាំ​ដូច​សាច់​ជ្រូក​នៅ​កណ្តាល​ក្រុង​សៀមរាប​កាលពី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា នៅ​ភូមិ​ស្វាយ​ដង្គំ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​បាន​ម្នាក់​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា លុះដល់​ថ្ងៃ​ទី​៨…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ឃាតករ​ប្រុស​-​ស្រី​៦​នាក់ ដែល​បាន​កាប់សម្លាប់​ជន​រង​គ្រោះ​ដោយ​ចិញ្ច្រាំ​ដូច​សាច់​ជ្រូក​នៅ​កណ្តាល​ក្រុង​សៀមរាប​កាលពី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា នៅ​ភូមិ​ស្វាយ​ដង្គំ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​បាន​ម្នាក់​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា លុះដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ក៏​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រហូត​ដល់​៥​នាក់​ទៀត​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ ១-​ឈ្មោះ ផ​ន វិ​វង្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប ។ ២-​ឈ្មោះ ប្រាក់ អំណត់ ហៅ​ជេស អំណត់ ឬ​ហៅ​ធំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដេរ​សម្លៀក​បំពាក់ ទីលំនៅ​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្ត​ន​សៀមរាប (​ជន​ដៃដល់​) ។ ៣- ឈ្មោះ ប្រាក់ វិបុល ហៅ​ជេស វិបុល ឬ​ហៅ​តូច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដេរ​សម្លៀក​បំពាក់ ទីលំនៅ ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប (​ជន​ដៃដល់​)​។

៤- ឈ្មោះ ជា សម្បត្តិ ហៅ​ឃី​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងកាត់សក់ ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដ​ង្កំ (​ជន​ដៃដល់​)​។ ៥- ឈ្មោះ ហែម សុ​ម៉ា​វ​ត្តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​អ៊ុតសក់ ទីលំនៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀម រាប (​សង្សារ​ជា​សម្បត្តិ​) និង​៦- ឈ្មោះ ស៊ឹង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កំពុង​រៀន​ដេរ​សំលៀក​បំពាក់ ទីលំនៅ​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក (​សង្សារ​ជេស អំណត់ ហៅ​ធំ​)​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ពៅ វណ្ណ​នេ​ត ហៅ​ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អ្នកចំរៀង រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ នេះ​ថា ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​កាប់សម្លាប់​នៅ​មុខ​វិទ្យាល័យ អង្គរ នោះ​មក ដោយ​មានការ​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ការ​ណែនាំ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ វិច្ឆិកា បាន​ឲ្យ​កម្លាំង​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផ​ន វិ​វង្ស ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ខាងលើ​រួច​មក ទើប​ឈាន​ដល់​ការ​ស្រាវជ្រាវ​បន្ត លុះដល់​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​ជំនាញ​មូល ដ្ឋា​ន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក និង​ខណ្ឌ​សែន​សុខ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​បាន​ចំនួន​៥​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នោះ​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ខាងលើ​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ១-​ម៉ូតូ​ហុងដា​ដ្រី​ម ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ចំនួន​២​គ្រឿង​។ ២-​អាយ​ផែត ចំនួន​១​គ្រឿង និង​៣.​ទូរស័ព្ទ​ចំនួន​៥​គ្រឿង​។ ហើយ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៦​នាក់ និង​វត្ថុ​តាង ត្រូវ​កម្លាំង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ជូន​មក​កងរាជអាវុធហត្ថ​ខេត្តសៀមរាប វិញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៦​នាក់​នេះ​កំពុង​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​សាកសួរ ហើយ​ក្រុម​ជនសង្ស័យ​បាន​សារ​ភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន​។ មូលហេតុ គឺ​មក​ពី​ក្រុម​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​គ្នា​ពី​មុន​មក ហើយ​ក្នុង​ថ្ងៃ​កើតហេតុ គឺ​ក្រុម​ខាង​ជន​រង​គ្រោះ​ធាក់​ម៉ូតូ​ខាង​ក្រុម​ជនសង្ស័យ​ឲ្យ​ដួល ។ ក្រោយ​មក​ទើប​ជនសង្ស័យ​តាមរ​កកាប់​ជន​រង​គ្រោះ​តែ​ម្តង​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់​រួច ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​យក​កាំបិត​ផ្គាក់​ទៅ​គប់​ចោល​ក្នុង​ទឹក​ទំនប់​បង្ហារទឹក​អាង​ក្រពើ​ស្ទឹង ខេត្តសៀមរាប​។ ហើយ​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​បន្ត​រហូត​ដល់​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​បាន​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៦​នាក់ និង​វត្ថុ​តាង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ហើយ​។

សូម​រំលឹក​ថា ក្រុម​ឃាតកម្ម​ដៃដល់​ខាងលើ​នេះ បាន​សម្លាប់​ជន​រង​គ្រោះ​ម្នាក់​នេះ កាល​ពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ សំណាក់​អង្គរ​យើង មុខ​វិទ្យា​ល័យ​អង្គរ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ករណី​នេះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ ដែល​មានមុខ​របរ​អ្នកចំរៀង រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ហើយ​យ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ច្រើន​បាន​កាប់​ទៅ​ជន​រង​គ្រោះ ជា​ច្រើន​កាំបិត ហាក់បីដូច​ចិញ្ច្រាំសាច់ជ្រូក ដោយ​ត្រូវ​ម្រាមដៃ ត្រូវ​ក្បាល និង​ចំ​.​ក បណ្តាល​ស្លាប់​យ៉ាង​អាណោចអាធម៌​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ