ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង ថៃ រក​ប្រៀប​លើស​គ្នា​មិនឃើញ លើ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មានការ​ប្រណាំង​អុំទូក ដែល​ជា​ពិធី​ប្រពៃណី​ជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​អន្តរជាតិ​កំដរ​ផង​ដែរ​។ កីឡាករ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មានការ​ប្រណាំង​អុំទូក ដែល​ជា​ពិធី​ប្រពៃណី​ជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​អន្តរជាតិ​កំដរ​ផង​ដែរ​។

កីឡាករ​កម្ពុជា ហ៊ាន ចាន់​ថន និង កីឡាករ Phat Ka ត្រូវ​គេ​ឃើញ​ចំណាយពេល​ពេញ​៥​ទឹក ប៉ុន្តែ​អ្នក​ទាំង​២ នៅ​តែ​រក​ឈ្នះ​-​ចាញ់​មិន​ទាន់​ឃើញ ក្រោយ​ពេល​បញ្ចប់​។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ ល្អមើល និង​ស្វិតស្វាញ​តាំងពី​ទឹក​ទី​២ ដោយ​កីឡាករ​បង្គោល​ក្រហម​កម្ពុជា ក៏​មានការ​ប្រយ័ត្នប្រយែង ហើយ​កីឡាករ​ថៃ​ក៏​ការពារ​ខ្លួន​បាន​ល្អ​។

អ្នក​ទស្សនា ដែល​បាន​ចូលរួម​ទស្សនា​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​ថៃ ហាក់​មាន​ប្រៀប​ជាង​ក្នុង​ទឹក​ទី​៤ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​៥ កីឡាករ​កម្ពុជា មានឱកាស​ច្រើន​ជាង ទើប​លទ្ធផល​បញ្ចប់​៥​ទឹក គឺ​រក​ឈ្នះ​ចាញ់​មិនឃើញ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា កីឡាករ​ទាំង​២​មាន​អ្នក​ទស្សន៍​ទាយ​តាំងពី​ដំបូង​ថា នឹង​អាច​ស្មើគ្នា ដោយសារ​តែ​អ្នក​ទាំង​ពីរ​មើលទៅ​មាន​ចំណុចខ្លាំង និង​ខ្សោយ​ម្យ៉ាង​ម្នាក់​។ មួយគូរ​ក៏​អស់ចិត្ត​ណាស់​ដែរ នៅ​ពេល​គណៈកម្មការ​ប្រកាស​ថា បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​៕ (​កែម​ស្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ