ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​កម្មករ​ជាង​៤០០​នាក់ បោស និង​លាង​សម្អាត​តាម​សួនច្បារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ឆ្នាំ​នេះ ដោយ​មាន​កិច្ចសហការ​ពី​ក្រុម​យុវជន…

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ឆ្នាំ​នេះ ដោយ​មាន​កិច្ចសហការ​ពី​ក្រុម​យុវជន ស​.​ស​.​យ​.​ក មន្ទីរ​សាធារណការ បាន​ត្រៀម​កម្មករ និង​អ្នកចូលរួម​ប្រមាណ​៤២៦​នាក់ និង​ឡាន​ចំនួន​៦​គ្រឿង សម្រាប់​ដើរ​រើស​ប្រមូល​សំរាម និង​លាង​សម្អាត​តាម​សួនច្បារ និង​តំបន់​មួយ​ចំនួន​ទៀត នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

លោក​បន្ត​ថា ក្រុមការងារ​នេះ នឹង​ធ្វើការ​បោសសំអាត និង​ប្រមូល​សំរាម​ចាប់ពី​ម៉ោង​១២​យប់ មក​ដល់​ម៉ោង​៧​ព្រឹក​ឱ្យ​បាន​រួចរាល់ ។ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា បងប្អូន​កម្មករ​ទាំងនេះ ធ្វើការ​បោសសំអាត និង​ដាក់​វេ​ណ​ប្រចាំការ ដេក​លើ​សួនច្បារ រង់ចាំ​ប្រជាពលរដ្ឋ​ហូប​រួច​ និង​កំសាន្ត​សប្បាយ​រួចរាល់ ទើប​ងើបឡើង​បោសសំអាត ។

គួរ​រំលឹក​ថា សម្រាប់​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ឆ្នាំ​កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​បន្សល់​ទុក​សំរាម​រាយ​ប៉ាយ​តាម​សួនច្បារ និង​ទី​សាធារណៈ​នានា ជិត​៦​ពាន់​តោន ដែល​ត្រូវ​បាន​បោស កើប និង​ដឹក​ប្រមូល​ចេញ​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ក្នុង​ខណ្ឌ ដង្កោ ដែល​សម្រាប់​ថ្ងៃ​ធម្មតា ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ផ​លលិត​សំរាម​ជាង​១​ពាន់​តោន​តែ​ប៉ុណ្ណោះ ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ