ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! បើក​បុក​រថយន្ត​ផង ម៉ូតូ​ផង ធ្វើ​ឱ្យ​មនុស្ស​ស្លា.ប់ និង​របួស​៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​កៀនស្វាយ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ដ​បន្ត​ទៅ​បុក​ម៉ូតូ​ទៀត បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល​៤​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៦​និង​១៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា…

ស្រុក​កៀនស្វាយ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ដ​បន្ត​ទៅ​បុក​ម៉ូតូ​ទៀត បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល​៤​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៦​និង​១៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៩ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១-២២ ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក LEXUS 470 ពណ៌​ខ្មៅ ប្រភេទ​ទេសចរណ៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2F-8877 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ប្រភេទ​ស​ទេស​ចរណ៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2V-6634 អ្នកបើកបរ ឈ្មោះ​ចាប សុ​ខី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ព្រមទាំង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ម្នាក់​ឈ្មោះ​សុង គ​ន្ធា ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​ម្នាក់​ឈ្មោះ​សុង ចាន់​ធី មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា រង​របួសធ្ងន់ -​ស្រាល​ទាំង​៣​នាក់​។

ចំណែក​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ ពាក់​ផ្លា​លេខ ភ្នំពេញ 1GP-4566 បើកបរ​ដោយ​ឈ្មោះ​ចាន់ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​ស្លាប់ មាន​ទីលំនៅ​ភូមិ​តា​រាប ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ប្រពន្ធ​ឈ្មោះ​ប៊ុ​ន សា​រ៉ុ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រង​របួសស្រាល​។

បើ​តាម​នគរបាល​ស្រុក​កៀនស្វាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក LEXUS 470 ពណ៌​ខ្មៅ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ បាន​បើក​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១ លុះ​ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាង​លើ ក៏​បុក​ជាមួយ​រថយន្ដ​ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ដែល​មាន​អ្នក​រួម​ដំណើរ​២​នាក់​ក្នុង​នោះ បណ្តាល​ឱ្យ​របួសធ្ងន់​-​ស្រាល​ទាំង​៣​នាក់ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​រថយន្ត LEXUS 470 នេះ មិន​ទាន់​អស់​ល្បឿន​ក៏​បត់​ទៅ​ខាងឆ្វេង ស្រាប់តែ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ ដែល​​ជិះ​២​នាក់​ប្តី​ប្រពន្ធ បណ្ដាល​ឱ្យ​បុរស​ជា​ប្តី​ស្លាប់ ចំណែក​ប្រពន្ធ​រង​របួសស្រាល រីឯ​អ្នក​បើករថយន្ត LAXUS បាន​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ន​វាស់វែង រួច​យក​ម៉ូតូ​និង​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នូវ​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ