ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​​! កីឡាករ​បង្គោល​ខៀវ​បាន​​ឡើង​វគ្គ​៨​នាក់ ចំណាយ​មិន​ដល់​១​ទឹក​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រើ​មិន​ដល់​១​ទឹក​ផង ការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​របស់​ប៉ុស្តិ៍​លេខ​៥ ដែល​ឈាន​ដល់​វគ្គ​ក្ដៅ​គគុក​សម្រាប់​ដំណើរការ​ប្រកួត​ស្វែងរក​ជើងឯក ក្នុង​វគ្គ​១៦​នាក់ យក​៨​នាក់​បញ្ចប់​យ៉ាង​ស្រួល​។ តាំងពី​វគ្គ​ដំបូង​មក​ទល់​ពេល​នេះ គេ​ឃើញ​លទ្ធផល​មាន​កីឡាករ​ល្អ​ៗ ដែល​មាន​ស្នាដៃ​ច្រើន​រូប…

រាជធានី​ភ្នំពេញ ៖ ប្រើ​មិន​ដល់​១​ទឹក​ផង ការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​របស់​ប៉ុស្តិ៍​លេខ​៥ ដែល​ឈាន​ដល់​វគ្គ​ក្ដៅ​គគុក​សម្រាប់​ដំណើរការ​ប្រកួត​ស្វែងរក​ជើងឯក ក្នុង​វគ្គ​១៦​នាក់ យក​៨​នាក់​បញ្ចប់​យ៉ាង​ស្រួល​។ តាំងពី​វគ្គ​ដំបូង​មក​ទល់​ពេល​នេះ គេ​ឃើញ​លទ្ធផល​មាន​កីឡាករ​ល្អ​ៗ ដែល​មាន​ស្នាដៃ​ច្រើន​រូប បាន​ចូលខ្លួន​ទៅ​កាន់​វគ្គ​បន្ត​។

ការ​ប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​គូ​ដណ្តើម​ពាន​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម រ​ដូ​ល​កាល​ទី​៦ ត្រូវ​គេ​កត់​សម្គាល់ថា បាន​បើក​ឆាកប្រយុទ្ធ​ដាក់​គ្នា​យ៉ាង​ស្វិតស្វាញ​។ ទាំង​បង្គោល​ខៀវ និង​ក្រហម ដាល់​គ្នា​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ពេញ​ហ្នឹង​។ នេះ​ជា​កម្មវិធី​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement)​។

បញ្ចប់​នៃ​ការ​ប្រកួត កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ មក​ពី​ក្លិប​សាមគ្គី​ខេត្តបាត់ដំបង ប៉ះ​ជាមួយ​កីឡាករ កូយ ឡាយ មក​ពី​ក្លិប កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ដោយ​លទ្ធផល​សម្រាប់​មួយគូ​នេះ គឺ​បង្គោល​ខៀវ​វាយ​អោយ​បង្គោល​ក្រហម​បោះបង់​ការ​ប្រកួត ហើយ​ដណ្ដើម​បាន​កៅអី​៨​នាក់ ឆ្ពោះទៅ​ជំហាន​បន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ