ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឹ​ម សុខា ​ត្រូវ​បាន​ដោះ​លែង​ពី​កា​រ​ឃុំ​​ក្នុងផ្ទះ ​ប៉ុន្តែ​មិន​អាច​ចេញ​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​បាន​ស​ម្រ​ច​ផ្តល់​សេរីភាព​ឱ្យ​លោក ​កឹ​ម ​សុខា ​មាន​សេរីភាព​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​ប៉ុន្តែ​មិន​អាច​ចេញ​ក្រៅប្រទេស ​និង​ធ្វើ​សកម្មភាព​នយោបាយ​បាន​​ឡើយ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការក្រុង​ភ្នំពេញ ការ​សម្រេច​នេះ​កើត​មាន​ដោយ​សារ​តែ​លោក…

រាជធានី​ភ្នំពេញ ៖ តុលាការ​បាន​ស​ម្រ​ច​ផ្តល់​សេរីភាព​ឱ្យ​លោក ​កឹ​ម ​សុខា ​មាន​សេរីភាព​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​ប៉ុន្តែ​មិន​អាច​ចេញ​ក្រៅប្រទេស ​និង​ធ្វើ​សកម្មភាព​នយោបាយ​បាន​​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការក្រុង​ភ្នំពេញ ការ​សម្រេច​នេះ​កើត​មាន​ដោយ​សារ​តែ​លោក ​កឹ​ម ​សុខា ​កន្លង​មក ​សហការ​បាន​ល្អ​ចំពោះ​នីតិវិធីតុលាការ​។

កា​រស​ម្រ​ច​ចិត្ត​នេះ ​ត្រូវ​បាន​គេ​យល់​ថា ​នឹង​ធ្វើ​ឱ្យ​សភាព​ការ​នយោបាយ​កាន់តែ​ធូរស្រាល​។

គួរ​បញ្ជាក់ថា លោក​ កឹ​ម ​សុខា ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៧ ​និង​ក្រោយមក​ក៏​បាន​ដាក់​​ឱ្យ​រស់នៅ​ក្នុងផ្ទះ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ