ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ បង្ហោះ​រូបថត​បែប​ខ្មែរ និង​​ផ្ញើ​សា​ដែល​ប្តី​ប្រពន្ធ​ត្រូវ​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​នាង​គង់ សុ​ជាតិ និង​ស្វាមី លោក​ជា​វិ បុល​បាន​សម្រេចចិត្ត​ជិះទូក​ជាមួយ​គ្នា​ក្នុង​នាម​ជា​គូ​អនាគត​ពេញ​មួយ​ជីវិត​។ តាំងពី​រៀប​ការ​មក អ្នក​ទាំង​២…

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​នាង​គង់ សុ​ជាតិ និង​ស្វាមី លោក​ជា​វិ បុល​បាន​សម្រេចចិត្ត​ជិះទូក​ជាមួយ​គ្នា​ក្នុង​នាម​ជា​គូ​អនាគត​ពេញ​មួយ​ជីវិត​។ តាំងពី​រៀប​ការ​មក អ្នក​ទាំង​២ ហុងស៊ុយ​ឡើង​ស្រឺ​ត​ៗ ជីវិត​ការងារ​ក្នុង​សិល្បៈ​នូវ​តែ​ត្រដែត​លើស​ដើម​។ អ្នក​នាង​ឆ្លងកាត់​ច្រើន​រូបភាព​តាំងពី​មុន​រៀប​ការ និង​ក្រោយ​ពេល​ការ មានកូន​ម្នាក់​ជា​ចំណងដៃ​។

អ្នកសិល្បៈ​ជា​ច្រើន ព្រមទាំង​ទស្សនិកជន​ផង​ដែរ នៅ​តែ​សរសើរ​ដល់ គង់ សុ​ជាតិ និង​លោក ជា វិបុល ពិតជា​គូស្នេហ៍​សមសួន​ក្នុង​ពិភព​សិល្បៈ​។ ស្នេហា​រវាង​អ្នក​ទាំង​ពីរ​កាន់តែ​យល់ចិត្ត​គ្នា​ទ្វេ​ឡើង រហូត​ធ្វើ​ឲ្យ​អ្នក​នាង គង់ សុ​ជាតិ ភ្លាត់មាត់​លើក​ឡើង​ថា បើ​អាច គឺ​យក​កូន​ជា​បន្ត​ទៀត​។

តារា​សិល្បៈ​លំដាប់​ជួរ​មុខ​២​ដួង​នេះ ពិតជា​មាន​មោទនភាព ដោយ​បាន​ក្លាយជា​ប្តី​ប្រពន្ធ អ្នកគាំទ្រ​នៅ​តែ​ពេញចិត្ត ហើយ​ផ្តល់​ការងារ​ពេញទី​មិន​ខុស​ពី​ពេល​មិន​ទាន់​រៀប​ការ​។ ពួក​គេ​បាន​សម្រេចចិត្ត​គ្រង​ឈុត​អាពាហ៍ពិពាហ៍​ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​ជា​ក្តី​ស្រ​ម៉ៃ​មួយទៀត ហើយ​ក៏​មានការ​ពេញចិត្ត​ពី​អ្នកគាំទ្រ​ផង​ដែរ​។

យោង​ទៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សរសេរ​រៀបរាប់​របស់​ពិធី​ការិនី គង់ សុ​ជាតិ បាន​លើក​ឡើង​នូវ​សំ​ណេ​រ​ដ៏​សំខាន់​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​៖ «​ជីវិត​គូ​អាច​មាន​ខុស​ខ្លះ ត្រូវ​ខ្លះ ខឹង​ខ្លះ ជា​រឿង​ធម្មតា​គ្មាន​គូស្នេហ៍​ណា ដែល​នៅ​ជាមួយ​គ្នា ហើយ​យល់ចិត្ត​គ្នា​រហូត​ទេ សំខាន់​ឲ្យ​តែ​ខុស ហើយ​ចេះ​សុំ​ទោស អ្នក​ណា​ធ្វើ​ខុស អ្នក​នោះ​លួង​គេ​ទៅ វា​មិន​ខាត​អី​ទេ ចង់​ឲ្យ​នៅ​ជាមួយ​គ្នា​បែប​នេះ​រហូត​ទៅ អាច​មិនសូវ​ផ្អែមល្ហែម មិនសូវ​មាន​ពេលវេលា អាច​មិន​ដូច​ពេល​ដំបូង​ៗ ប៉ុន្តែ​សុំ​ឲ្យ​តែ​ស្រលាញ់​គ្នា​រៀង​រហូត​… រីករាយ​ខួប​អា​ពា​ហ៌​ពិ​ពា​ហ៌​ប្តី​សម្លាញ់​»​។

សារ​ទាំងនេះ ក៏​ជា​ការ​ឈ្វែ​ង​យល់​ជា​បន្ត​ទៀត សម្រាប់​គូស្នេហ៍​ទាំងឡាយ​ដែល​ចៀស​មិន​ផុត​នោះ​ទេ ការ​ប៉ះទង្គិច​រឿង​ផ្សេង​ៗ​។ ប្រការ​សំខាន់​សមាធិ​ទប់ចិត្ត​ឲ្យ​ត្រជាក់ រួម​គ្នា​ដោះស្រាយ​នោះ ជីវិត​ប្តី​ប្រពន្ធ​នៅ​តែ​មាន​ពន្លឺ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ