តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?


តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា? «​បងធំ ប្អូនប្រុស​» ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី​លោក ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​វ័យក្មេង​ក្នុង​បណ្តាញ​សង្គម លោក ហេង វិសាល​។

កម្មវិធី «​បងធំ ប្អូនប្រុស​» នាំ​មក​ជូន​ជា​ពិសេស​ដោយ​ស្រា​បៀរ អង្គរ ដែល​ជា​ស្រា​បៀរ​ដ៏​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ 1992 ជាមួយ​វត្តមាន​ចូលរួម​ដោយ​លោក​ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល ដែល​នឹង​ជួប​ប្រទះ​ក្នុង​ស្ថានភាព​លំបាក​ជា​ច្រើន​។ តារា​ទាំង​ពីរ​ដួង​នេះ មាន​អាយុ និង​ចំណូលចិត្ត​ខុស​គ្នា នឹង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ធ្វើ​រឿងរ៉ាវ​ជា​ច្រើន​មិន​ធ្លាប់​ធ្វើ​ពី​មុន​នៅ​ខេត្ត​ផ្សេង​ៗ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​វី​ដេ​អូ​វគ្គ​ថ្មី​នេះ ទីបំផុត លោក ទេព រិ​ន​ដា​រ៉ូ បាន​សម្រេច​ក្តី​សុបិន​របស់​គាត់​ហើយ​។ គាត់ ជាមួយ​ហេង វិសាល នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្តបាត់ដំបង ដែល​ជា​ខេត្ត​សំណព្វចិត្ត​របស់​លោក រិ​ន​ដា​រ៉ូ តែ​តារា​ទាំង​ពីរ​នឹង​ប្រឈម​នឹង​រឿង​ភ័យ​ខ្លាច​ជា​ច្រើន ដោយ​ពួក​គាត់​នឹង​ស្គាល់​បទ​ពិសោធន៍​នៅ​ក្នុង​ព្រៃ ជួប​ក្រពើ និង​សត្វ​ប្រចៀវ​! ប៉ុន្តែ​ដំណើរ​ផ្សងព្រេង​មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ទោះជា​វិសាល​មិន​ចូល​ចិត្ត​ថ្ងៃ​ក្តៅ​ក៏​ដោយ តែ​គាត់ និង​រិ​ន​ដា​រ៉ូ ត្រូវ​ជំរុញ​ឲ្យ​ជិះ​អា​ឡូ​រី​ដ៏​ល្បី​នៅ​ខេត្តបាត់ដំបង​។

បាត់ដំបង​ជា​ខេត្ត​ទី 4 សម្រាប់​បងប្អូន​ទាំង​ពីរ​នាក់​នេះ បន្ទាប់​ពី​ពួក​គាត់​បញ្ចប់​ដំណើរ​ផ្សងព្រេង​នៅ​ខេត្តកំពត កោះកុង និង​កំពង់ឆ្នាំង​។ ដំណើរ​ផ្សងព្រេង​នេះ នឹង​បន្ត​ទៅ​ខេត្តសៀមរាប ព្រះ​សីហ​នុ រតនគិរី និង​មណ្ឌលគិរី​។ គ្រប់​វី​ដេ​អូ​ក្នុង​វគ្គ​នីមួយ​ៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល នៅ​ក្នុង​ស្ថានភាព​ផ្សេង​ៗ​ឬ​បទ​ពិសោធន៍​ធ្វើ​រឿងរ៉ាវ​ដែល​ពួក​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​។ ម្នាក់​ៗ​នឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ និង​ការ​បង្កើត​ចំណងមិត្តភាព​ល្អ​នឹង​គ្នា​។

ជួប​ជាមួយ ទេព រិ​ន​ដា​រ៉ូ និង ហេង វិសាល និង​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​5 នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង 8:00​ល្ងាច ដល់ 8:30​ល្ងាច​។

ចុច​ទី​នេះ ដើម្បី​ទស្សនា​វី​ដេ​អូ​សាច់​រឿង​ទាំងមូល​។

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ