ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្បាញ​ដើម​រំ​ពាក់​លក់​ដើម្បី​ទ្រង់​ទ្រង់​ជីវភាព​គ្រួសារ ក្រៅពី​ធ្វើ​ស្រែ​ចំការ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន បើ​ទោះបី​របស់​ប្រើប្រាស់​មួយ​ចំនួន​សម្រាប់​ការងារ​ផ្ទះបាយ ត្រូវ​បាន​ផលិត​ឡើង​អំពី​ជ័រ​ជំនួស​ដោយ​វត្ថុធាតុដើម​ធ្វើ​ពី​រុក្ខជាតិ​យ៉ាងណា​ក្តី ក៏​ប្រជា​កសិករ​ភូមិ​អូរ​តា​សេក ឃុំ​គោក​បន្ទាយ នៅ​តែ​ប្រកាន់ខ្ជាប់​តម្បាញ​របស់​ប្រើប្រាស់​ធ្វើ​ពី​ដើម​រំ​ពាក់​ដែរ​។ ហើយ​មុខរបរ​មួយ​ក្រៅពី​ការងារ​ស្រែ​ចំការ​មួយ​នេះ គឺ​បាន​ចេះ​ត​គ្នា​ពី​ដូនតា​មក​។…

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន បើ​ទោះបី​របស់​ប្រើប្រាស់​មួយ​ចំនួន​សម្រាប់​ការងារ​ផ្ទះបាយ ត្រូវ​បាន​ផលិត​ឡើង​អំពី​ជ័រ​ជំនួស​ដោយ​វត្ថុធាតុដើម​ធ្វើ​ពី​រុក្ខជាតិ​យ៉ាងណា​ក្តី ក៏​ប្រជា​កសិករ​ភូមិ​អូរ​តា​សេក ឃុំ​គោក​បន្ទាយ នៅ​តែ​ប្រកាន់ខ្ជាប់​តម្បាញ​របស់​ប្រើប្រាស់​ធ្វើ​ពី​ដើម​រំ​ពាក់​ដែរ​។ ហើយ​មុខរបរ​មួយ​ក្រៅពី​ការងារ​ស្រែ​ចំការ​មួយ​នេះ គឺ​បាន​ចេះ​ត​គ្នា​ពី​ដូនតា​មក​។

យ៉ាងនេះ​ក្តី ពួក​គាត់​សំណូមពរ​ប្រជាពលរដ្ឋ​សូម​ជួយ​គាំទ្រ​ផលិតផល​តម្បាញ​ពី​ដើម​រំ​ពាក់ ដើម្បី​ជួយ​រក្សា​ស្នាដៃ​វប្បធម៌​ប្រពៃណី​ពី​ដូនតា​ខ្មែរ ក៏​ដូច​ជា​ជួយ​ជីវភាព​របស់​ពួក​គាត់​ផង​ដែរ​។

បើ​តាម​ស្រី្ត​ឈ្មោះ សុខ គឹ​ម​ហេង អាយុ​៣៧​ឆ្នាំ ជា​កសិករ​ត្បាញ រស់នៅ​ភូមិ​អូរ​តា​សេក ឃុំ​គោក​បន្ទាយ បាន​និយាយ​ថា សព្វ​ថ្ងៃនេះ ក្រៅពី​ការងារ​ស្រែ​ចំការ រូប​គាត់​បាន​ចាប់​យកមុខ​របរ​មួយទៀត គឹ​ត្បាញ​ដើម​រំ​ពាក់ ។ ការ​តម្បាញ​ដើម​រំ​ពាក់ គាត់​អាច​ធ្វើ​បាន​ច្រើន​យ៉ាង​ឱ្យ​តែ​ម៉ូយ​យក​គំរូ​មក​កុំ​ម្ម៉​ង់ គឺ​ធ្វើ​បាន​ទាំងអស់ ។ បច្ចុប្បន្ន​ម៉ូយ​កុំម៉ង់​ឱ្យ​ត្បាញ​មាន​ដូច​ជា រង្វាល​ជើង​ឆ្នាំង ថាស់​សម្រាប់​ហាល​ត្រី កញ្ឆេរ​តូច​-​ធំ កញ្ច្រែង កន្ត្រក​ដាក់​ផ្កា និង​កន្ត្រក​សម្រាប់​ដាក់​ផ្លែ​ឈើ​វេច​ខ្ចប់​ជា​កាដូ​ក្នុង​ពិធី​ផ្សេង​ៗ​ជាដើម ។​ល​។

គាត់​បន្ត​ថា ដំបូង​ឡើយ គឺ​គាត់​បាន​ចេះ​ត្បាញ​ត​ៗ​គ្នា​ពី​ចាស់​ៗ​ក្នុងភូមិ ដែល​មាន​ប្រមាណ​​៥០​គ្រួសារ ដែល​សុទ្ធតែ​ជា​អ្នក​ប្រកប​មុខរបរ​នេះ​ដូច​ៗ​គ្នា និង​ក្រោយមក​ទៀត​ក៏​ចេះ​ឆ្នៃ​ប្រឌិត​ត្បាញ​របស់​ផ្សេង​ៗ​ទៀត តាម​គំរូ​ដែល​ចង់បាន ដើម្បី​លក់​ជូន​ភ្ញៀវ​តាម​តម្រូវការ ។ ដោយឡែក​របស់​ប្រើប្រាស់​ភាគច្រើន​ត្រូវ​បាន​គេ​ទិញ​យក​ទៅ​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត និង​ទីក្រុង​មួយ​ចំនួន ហើយ​ក៏​មាន​អណិកជន​ខ្មែរ​នៅ​បរទេស​មួយ​ចំនួន មក​កុំម៉ង់​ធ្វើ​របស់​ប្រើប្រាស់​ផ្សេង​តាម​ចំណង់​ចំណូលចិត្ត​របស់​គេ​ដែរ ។ ចំណែក​ផលិត​ផល​ដែល​គាត់​ត្បាញ​បាន​មាន​តម្លៃ​តាម​តូច​តាម​ធំ គឺ​ថ្លៃ​ពី​១៥០០​រៀល ដល់​ជាង​១​ម៉ឺន​រៀល ។

ដោយឡែក​ស្រី្ត ឈ្មោះ សួន ហៀ​ម អាយុ​៤៥​ឆ្នាំ ជា​អ្នក​ត្បាញ​រង្វេល​ជើង​ឆ្នាំង បាន​និយាយ​ថា​៖ ក្នុង​១​ថ្ងៃ​ៗ​បើ​ខំប្រឹង​ធ្វើ គាត់​អាច​ត្បាញ​រង្វេល​ជើង​ឆ្នាំង​បាន​ពី​១៥​ទៅ​២០ ដែល​អាច​លក់​បោះ​ដុំ​ក្នុង​តម្លៃ​១៤០០​រៀល ក្នុង​រង្វេល​ជើង​ឆ្នាំង​១​។ របស់​នេះ គាត់​លក់ដាច់​ណាស់ មិន​ដែល​សល់​ឡើយ មាន​ប៉ុន្មាន​ម៉ូយ​យក​ទាំងអស់​។ ដោយឡែក​ចំពោះ​ដើម​រំ​ពាក់ គឺ​ត្រូវ​នាំ​គ្នា​ជួល​គោ​យន្ត ជិះ​ទៅ​បោច​ក្នុង​ព្រៃ​សហគមន៍​នៅ​ក្នុង​ខេត្តកំពង់ធំ ដោយ​ត្រូវ​ចំណាយពេល​ពី​១០​ទៅ​១២​ថ្ងៃ​ក្នុង​១​ជើង​ៗ ។

គាត់​បន្ត​ថា កាលពីមុន ពួក​គាត់​ត្រូវ​ប្រើ​ពេល​យូ​ជាង​នេះ​ទៀត​ផង ព្រោះ​ត្រូវធ្វើ​ដំណើរ​ផ្លូវ​វាង ទៅ​ដល់​ស្ពាន​ព្រែក​ក្តាម ទើប​ឡើង​ផ្លូវជាតិ​លេខ​៦ ទៅ​ខេត្តកំពង់ធំ ។ ប៉ុន្តែ​ពេល​នេះ​លឿន​ជា​មុន ព្រោះ​បាន​ផ្លូវកា​ត់ទៅ​តាម​ស្រុក​កំ​ពង​លែង ឡើង​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​តែ​ម្តង ។

ប្រជា​កសិករ ជា​អ្នក​ត្បាញ​ដើម​រំ​ពាក់​ធ្វើ​ជា​របស់​ប្រើប្រាស់​ផ្សេង​ៗ សូម​អំពាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​គាំទ្រ​ផលិតផល​តម្បាញ​ធ្វើ​ពី​ដើម​រំ​ពាក់ ដើ​ម្ប​ថែរក្សារ​ប្រពៃណី​ពី​ដូនតា ក៏​ដូច​ជា​ជួយ​ទ្រទ្រង់​ជីវភាព​របស់​អ្នក​ភូមិ​អូរ​តា​សេក​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ