ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ឈប់​សម្រាក​ប្តី​ប្រពន្ធ​ទៅ​លេង​ស្រុក បែរជា​ជួប​គ្រោះ​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូច​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤ និង​លេខ​៦៥…

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូច​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤ និង​លេខ​៦៥ ស្ថិត​នៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​រថយន្ត​ទួ​រី​ស​១​គ្រឿង​បើក​វ៉ា​ជែង​មិន​ប្រយ័ត្ន បណ្តាល​បុក​ម៉ូតូ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ខាងលើ ឈ្មោះ បេង លុ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ជា​អ្នកបើកបរ​ម៉ូតូ ចំណែក​ប្រពន្ធ​ជិះ​ពីក្រោយ​ឈ្មោះ សែន សុខ​ខឿន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ប្រសាទ ឃុំ​ក្រាំង​ស្គារ ។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​ម៉ាក suzuki smah ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង 1c .62 99 ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-5893 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ​ជើង​ទៅ​ត្បូង បាន​បើក​វ៉ា​ជែង រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​អាណោចអាធ័ម​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។

តាម​សាក្សី​ដែល​ធ្វើ​ដំណើរ​ជាមួយ ប៉ុន្តែ​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​គ្នា និង​បាន​គេច​ពី​គ្រោះថ្នាក់​ខាងលើ​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​កម្មករ​រោងចក្រ ហើយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​ជាមួយ​គា្ន​។ ដោយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ជិះ​ខាង​មុខ រូប​គាត់​ជិះ​ពីក្រោយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ឡាន​ទួ​រី​ស​មួយ​គ្រឿង​​បើក​វ៉ា​ជែង​យ៉ាង​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ម្តង ចំណែក​រូប​គាត់​បាន​គេច​ធ្លាក់​ផ្លូវ​ទើប​រួចខ្លួន​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ