ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ទទួលទាន​អំបុក ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ នៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​រៀបចំ និង​សម្រួល​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ជួបជុំ​ប្រមាណ​ជិត​៩០០​ទីតាំង ដើម្បី​ទទួលទាន​អំបុក ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​រៀបចំ និង​សម្រួល​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ជួបជុំ​ប្រមាណ​ជិត​៩០០​ទីតាំង ដើម្បី​ទទួលទាន​អំបុក ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ដែល​ចំ​នឹង​ថ្ងៃ​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ០៩​វិច្ឆិកា​។

សម្រាប់​ការ​ជួបជុំ​ធំ​ជាងគេ នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ស្ថិត​ក្នុង​អធិបតីភាព លោក​​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​រាជធានី​ភ្នំពេញ​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ដោយ​មានការ​ប្រគំ​តន្ត្រី​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ហូប​អំបុក​សាមគ្គី​នេះ បាន​រៀបចំ​ជិត​៩០០​ទីតាំង គ្រប់​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ទទួលទាន​អំបុក​ប្រមាណ​ជាង​១០ ម៉ឺន​នាក់ ក្នុង​នោះ​មាន​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​តាម​មូល ដ្ឋា​ន​នានា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ