ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ត្រែង​ប្រារព្ធ​ខួប​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ខេត្តស្ទឹងត្រែង អបអរសាទរ​ខួប អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ…

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ខេត្តស្ទឹងត្រែង អបអរសាទរ​ខួប អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​ជា​ថ្ងៃ​ទិវា​កំណើត​នៃ​កង​យោធពលខេមរភូមិន្ទ ។

ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ប្រជាជន​គ្រប់​រូប​នៅ​ចង​ចាំ​មិន​ភ្លេច​នូវ ព្រះ​មហារាជ​បូជនីយកិច្ច​ដ៏​មុះ​មុត អង់អាច ដើម្បី​ទាមទារ​បាន​នូវ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ពី​សំណាក់​អាណានិគម​បារាំង​។

ព្រះ​អង្គ​បាន​លះបង់​នូវ​ព្រះ​កាយពល​សព្វបែបយ៉ាង ដើម្បី​ធានា​នូវ​ការ​ទាមទារ​ឯករាជ្យ​ជាតិ ជូន​ជាតិ​របស់​ព្រះ​អង្គ​។ នៅ​ទីបំផុត ក្នុង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ កម្ពុជា​ទទួល​បាន​នូវ​ឯករាជ្យ​ជាតិ​ពេញលេញ ក្រោម​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុ​ង​ឧត្តុ​ម​នៃ​សម្តេច ព្រះ​បិតា ឯករាជ្យ​ជាតិ​ក្រោយ​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល​នេះ​មក កម្ពុជា​ហៅ​ខ្លួនឯង​ថា «​ព្រះរាជ​អាណាចក្រ​កម្ពុជា​»​។

ហើយ​នា​ព្រឹក​ដ៏​វិសេសវិសាល​នេះ អាជ្ញាធរ​ខេត្ត​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោមរ​ចូលរួម​អបអរសាទរ​ពី​បណ្តា​មន្ត្រីរាជការ​ជុំវិញ​ខេត្ត សិស្ស​នុ​សិស្ស កងកម្លាំងប្រដាប់អាវុធ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បុព្វបុរស​តាម​លំដាប់ថ្នាក់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ