ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​​ផ្លូវបត់​ចូល​ទៅ​ផ្លូវ​លី​ហូ​វ ត្រូវ​រឹត​បណ្តឹង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចាប់ពី​ចំណុច​ផ្លូវបំបែក បត់​ចូល​ទៅ​ផ្លូវ​លី​ហូ​វ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ត្រូវ​បាន​រឹត​បណ្តឹង​ដោយ​សមត្ថកិច្ច​ដាក់​កម្លាំង​ការពារ​ទប់ស្កាត់​មិន​ឲ្យ​យានយន្ត…

ក្រុង​ប៉ោយ​ប៉ែ​ត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចាប់ពី​ចំណុច​ផ្លូវបំបែក បត់​ចូល​ទៅ​ផ្លូវ​លី​ហូ​វ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ត្រូវ​បាន​រឹត​បណ្តឹង​ដោយ​សមត្ថកិច្ច​ដាក់​កម្លាំង​ការពារ​ទប់ស្កាត់​មិន​ឲ្យ​យានយន្ត និង​អ្នកដំណើរ​ឆ្លងកាត់​ឡើយ នៅ​ព្រឹកព្រលឹម​​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ច្រក​ទ្វារ​អន្តរជាតិ​នេះ មិន​ថា​អ្នកដំណើរ​ទេ សូ​ម្បី​បុគ្គលិក​កាស៊ីណូ​ក៏​ខក​ខានមិនបាន​ទៅ​ធ្វើការ​តាម​ក្រុមហ៊ុន​ដែរ​។ គេ​មិនដឹង​ថា ការ​បិទផ្លូវ​នេះ​នឹង​មាន​រយៈពេល​ប៉ុន្មាន​ម៉ោង ឬ​រហូត​១​ថ្ងៃ​ពេញ ឬ​យ៉ាងណា​ទេ ព្រោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ជំនាញ​បាន ខណៈ​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ធ្វើការ​បំភ្លឺ​ឡើយ​។

សេចក្តី​រា​ការណ៍​បន្ត​ទៀត​ថា ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាប់​អ្នកដំណើរ​ថា ទ្វារ​ព្រំដែន​ខាង​ថៃ​ក៏​បាន​បិទ​ដែរ ហើយ​ការ​បំពេញបែបបទ​ឯកសារ​ខ្មែរ និង​ថៃ ត្រូវ​ផ្អាក​ដំណើរកា​មួយ​រយៈ​ហើយ​ពេល​នេះ​។

សេចក្តី​រាយការណ៍​បន្ត​ទៀតថា លុះ​រហូត​មក​ដល់​ម៉ោង​៨​និង​៤០​នាទី​​ព្រឹក​នេះ ស្ថានការណ៍​​បាន​វិវត្តន៍​ជា​ប្រក្រតី​ឡើងវិញ​ ដោយ​សមត្ថកិច្ចបាន​អនុ​ញ្ញាត​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ឆ្លង​កាត់​ច្រក​ទ្វារអន្តរជាតិ​ដូច​ដើម ប៉ុន្តែ​មិន​អនុ​ញ្ញាត​ឱ្យ​យាន​យន្ត​ឆ្លង​កាត់​នោះ​ទេ ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ