ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មាស ​ដើម្បី​ឆ្លង​ផុត​គ្រោះ​ចង្រៃ​ក្នុង​ជំនួញ

4 ឆ្នាំ មុន

បើ​តាម​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) អាជីវកម្ម​ឬ​ក្រុមហ៊ុន​អាច​ឆ្លង​ផុត​គ្រោះភ័យ​បាន ដោយ​ធ្វើ​តាម ជំហាន​ខាងក្រោម​នេះ​៖ ១. គិត​ពី​ស្ថាន​ការ​ខុស​ៗ​គ្នា…

បើ​តាម​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) អាជីវកម្ម​ឬ​ក្រុមហ៊ុន​អាច​ឆ្លង​ផុត​គ្រោះភ័យ​បាន ដោយ​ធ្វើ​តាម ជំហាន​ខាងក្រោម​នេះ​៖

១. គិត​ពី​ស្ថាន​ការ​ខុស​ៗ​គ្នា ៖ អ្នកដឹកនាំ​ដែល​ជោគជ័យ​តែង​មាន​សមត្ថភាព​ក្នុង​ការ​រៀន​ចំ​ខ្លួន​សម្រាប់​គ្រប់​ស្ថាន​ការ​។ ពួក​គេ​នឹង​ហៅ​ក្រុមការងារ ទៅ​ប្រជុំ​ប៉ុន្មាន​ថ្ងៃ​ដើម្បី​ពិភាក្​សា​ពី​ស្ថាន​ការ​ខុស​ៗ​គ្នា​ដែល​អាច​នឹង​កើតឡើង​ក្នុង​ឆ្នាំ​ក្រោយ និង​មធ្យោបាយ​នៃ ការ​ឆ្លើយ​​តប​ដែល​ល្អ​បំផុត​ទៅ​នឹង​ស្ថាន​ការ​ទាំងនោះ​។ ប៉ុន្តែ​កត្តា​ដែល​សំខាន់​គឺ​មនុស្ស​ដែល ចូលរួម​ការ​ប្រជុំ​គឺ សុទ្ធ​មាន​ជំនាញ​ខុស​ៗ​គ្នា​ដែល​អាច​ផ្តល់​គំនិត​កាន់តែ​ច្រើន​ក្នុង​កិច្ចប្រជុំ​។

២. រៀបចំ​ផែនការ​សម្រាប់​គ្រប់​ស្ថានការណ៍ ៖ បន្ទាប់​ពី​អ្នក​គិត​ហើយ អ្នក​ត្រូវ​តែ​រៀបចំ​ផែនការ​ច្បាស់លាស់​សម្រាប់​ស្ថាន​ការ​នីមួយ​ៗ​ដែល​អាច​នឹង​កើតឡើង​។ ជំហាន​នេះ​គួរ​តែ​ត្រូវ​បាន​ចូលរួម​ដោយ​គ្រប់​ផ្នែក​នានា​ក្នុង​អាជីវកម្ម ឬ​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​ដឹង​ច្បាស់​ពី តួនាទី​របស់​មនុស្ស​ម្នាក់​ៗ​រាល់ពេល​ដែល​មាន​គ្រោះភ័យ​។

៣. អនុវត្ត​ផែនការ ៖ ផែនការ​ដែល​ច្បាស់លាស់​មិន​ចាំបាច់​ត្រូវការ​មនុស្ស​ស្រែក​ប្រាប់​បុគ្គលិក​គ្រប់​គ្នា​ឲ្យ​អនុវត្ត​ទេ គឺ​វា​ត្រូវ​បាន​អនុវត្ត​ដោយ ស្វ័យប្រវត្តិ​ពេល​ដែល​មាន​គ្រោះ​ភ័យ​កើតឡើង​។ មនុស្ស​ក្នុង​ក្រុមហ៊ុន​មិន​រត់​ឆ្លេឆ្លា និង​ខ្ជះខ្ជាយ​ធនធាន​ឡើយ​។ នៅ​ពេល​ដែល​គ្រោះភ័យ​មាន​វត្តមាន​ឡើង មនុស្ស​ទាំងអស់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​អនុវត្ត​វា ហើយ​មនុស្ស​ម្នាក់​ៗ ក៏​ដឹង​ពី​តួនាទី​ខ្លួន​ច្បាស់​ដែរ​។ ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ