ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ម្នាក់​ដើរ​រាយ​ខ្សែភ្លើង​ដើម្បី​បូមទឹក​ស្រោច​ដំណាំ តែ​អនិច្ចា​ណាស់​!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ចរន្តអគ្គិសនី​ឆក់ ពេល​គាត់​កំពុង​រៀបចំ​ត​ខ្សែភ្លើង​បូមទឹក​ស្រោច​ដំណាំ​ពោត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ វិច្ឆិកា ឆ្នាំ ២០០១៩…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ចរន្តអគ្គិសនី​ឆក់ ពេល​គាត់​កំពុង​រៀបចំ​ត​ខ្សែភ្លើង​បូមទឹក​ស្រោច​ដំណាំ​ពោត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ វិច្ឆិកា ឆ្នាំ ២០០១៩ នៅ​ក្នុង​ចំការ​របស់​គាត់ ស្ថិត​ក្នុងភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​។

បើ​តាម​សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឡី ឆប ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​- ឃុំ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ពេល​ត្រូវ​ចរន្តអគ្គិសនី​ឆក់ បើ​ទោះជា​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​យ៉ាងណា​ក្ដី​។

បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ ដែល​សមត្ថកិច្ច​បាន​សួរនាំ​ថា គ្រោះថ្នាក់​នោះ​បាន​កើតឡើង​ពេល​ដែល​ជន​រង​គ្រោះ​បាន​ដើរ​រាយ​ខ្សែភ្លើង ដើម្បី​បូមទឹក​ស្រោច​ដំណាំ​ពោត​។ ពេល​នោះ ជន​រង​គ្រោះ​បាន​ដោត​ឌុ​យ​លើ​ហ្វ្រី​ភ្លើង ស្រាប់តែ​ឆក់​ដួល​សន្លប់​ស្ដូក​នៅ​ទីនោះ​តែ​ម្ដង​។ ដោយ​ឃើញ​ដូច្នេះ បងប្អូន និង​អ្នក​ភូមិ បានរ​ត់ទៅ​ជួយ​សង្គ្រោះ តែ​បាន​ប៉ុន្មាន​នាទី​ជន​រង​គ្រោះ​ហាក់​បាត់​ដង្ហើម​ទៅ​ហើយ​។

ទោះបី​យ៉ាងណា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ជន​រង​គ្រោះ​ភ្លាម​ៗ​ដែរ​។ នេះ​ជា​ការ​ធ្វែ​ស​ប្រហែស ទើប​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ