រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៤នាក់ បានប្រមូលផ្ដុំគ្នាសេពគ្រឿងញៀននៅក្នុងព្រៃក្រោយសាលារៀនទាំងថ្ងៃ ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ជូនកម្លាំងនគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនផងដែរ។ ដោយឡែកទីតាំងដែល ក្រុមនេះសម្ងំលាក់ខ្លួនសេពគ្រឿងញៀននោះ ក៏ត្រូវនគរបាលរុះរើចោលអស់ហើយ ដើម្បីកុំឲ្យក្រុមផ្សេងចូលទៅជក់គ្រឿងញៀនបន្តទៀត។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៤នាក់ខាងលើនោះរួមមាន ១-ឈ្មោះសារឿន វ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះសាំង ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបម្រើការក្នុងខារ៉ាអូខេ ស្នាក់នៅក្នុងខារ៉ាអូខេ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ៣-ឈ្មោះយ៉ុង រ៉ាន់ដី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និង៤-ឈ្មោះគឹម រ៊ាំបូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងដែលដកហូតបានដូចជា ដបទឹកសុទ្ធ២ ដែកកេស២ ទុយោ៣ និងកូនកាំបិត១។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យបាននាំគ្នាទៅសេពគ្រឿងញៀននៅក្នុងព្រៃខាងលើ ហើយត្រូវបានអ្នកភូមិប្រទះឃើញក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យចុះទៅធ្វើការឃាត់ខ្លួនបានទាំង៤នាក់តែម្តង។ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបើកប្រតិបត្តិការស្រាវជ្រាវទៅលើក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយរយៈពេល៦...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជាជនជាតិចិនរួមជាមួយដៃគូស្ត្រីជាជនជាតិវៀតណាម បានជិះម៉ូតូកង់បីឥណ្ឌា ស្រាប់តែត្រូវក្រុម...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងការប្រកួតវគ្គចែកពូលនៃការប្រកួតដណ្តើមពាន UEFA Champions League លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បាននិយាយបែបកំប្លែងថា ក្រុម...
ភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃនេះថា៖ « រាល់ក្រវិលកំប៉ុងស្រាបៀរ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹងខ្លាំងពេក លុះទៅផ្ទះមិនរួចក៏ចតម៉ូតូទុកចោល រួចដេកស្ដូកនៅនឹងមុខផ្ទះរបស់ស្ត្រីម្នាក់ ជាហេតុធ្វើឱ្យស្ត្រី...
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា បច្ចុប្បន្ននេះឧក្រិដ្ឋជនបានកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីវគ្គចែកពូលនៃការប្រកួតដណ្តើមពាន UEFA Champion League បានឈានដល់ទីបញ្ចប់កាលពីយប់ថ្ងៃពុធនេះ កំពូលតារាឆ្នើម Cristiano Ronaldo បានបង្ហើបឱ្យ...
ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោមប្រធានបទ «ភាពច្នៃប្រឌិតឥតព្រំដែន» ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅទីក្រុងសិនជិន ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។https://youtu.be/lRE5OEuio9sដំបូង OPPO បាន...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងស្តុកថ្នាំបុរាណខ្មែរប្រក់ស័ង្កសីមួយកន្លែង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់...
ខេត្តបន្ទាយមានជ័យ ៖ ស្រូវចំនួន៦០០តោនបានរួចផុតពីគ្រោះអគ្គីភ័យ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងរោងម៉ាស៊ីនកិនស្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជា...
រាជធានីភ្នំពេញ ៖ ច្រើនសប្តាហ៍មកហើយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បាត់វត្តមានចេញពីកម្មវិធីដ៏មានប្រជាប្រិយភាព «ពេញចិត្តអត់»។ ការបាត់ពីកម្មវិធីនេះ លេចឭថា កុសុមៈ...
ខេត្តស្ទឹងត្រែង ៖ គ្រួសារកងទ័ព និងនគរបាលវរៈព្រំដែនកម្ពុជា-ឡាវចំណុចស្វាយធំ និងកោះទន្សាយ នៃស្រុកសៀមប៉ាង ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច...
ច្បាស់ណាស់ព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គបានលើកយកទ្រឹស្តីកម្មផលជាមូលដ្ឋានធំនៅក្នុងលទ្ធិព្រះពុទ្ធសាសនា ។ កម្មគឺអំពើដែលមានចេតនា គឺការតាំងចិត្តជាបច្ច័យ ។...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កែវ សំណាង ជាអភិបាលរង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ, នគរបាល និងប្រជាការពារខណ្ឌជាច្រើននាក់ ចុះ...
ប្រទេសរុស្ស៊ី ៖ កងម៉ារីនរុស្ស៊ី បានរាយការណ៍ឱ្យដឹងថា នាវិកម្នាក់បានត្រូវបាត់បង់ជីវិត ហើយនាយទាហានម្នាក់បាត់ខ្លួន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយសារភ្លើង...
ថ្ងៃនេះសូមបង្ហាញពីហាងឆេងអត្រាប្តូរប្រាក់ដុងវៀតណាមធៀបនឹងប្រាក់រៀលខ្មែរ ដើម្បីឲ្យអ្នកដែលនិយមចាយ និងប្រើប្រាស់ធ្វើការប្រៀបធៀបមើលថា តើមានការប្រែប្រួល...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបហង្សក្រហម Liverpool បានទិញកីឡាករតែម្នាក់គត់មុនយុទ្ធនាការឆ្នាំ ២០១៩/២០ ប៉ុន្តែឥឡូវនេះត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងជា...
ខេត្តបាត់ដំបង ៖ កម្ពុជា-ថៃ បានជួបប្រជុំគ្នានៅក្នុងសាលប្រជុំមន្ទីរពេទ្យយោធា(ព២)ខេត្តបាត់ដំបង នៅ រសៀលថ្ងៃទី១២ ធ្នូ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វេជ្ជ សុខវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា ប្រទេសទាក់ទាញនិងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេស ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកចេញផ្សាយ...
រាជធានីភ្នំពេញ ៖ ជំងឺមហារីកពោះវៀនធំជាជំងឺមហារីកដែលជួបជាញឹកញាប់ដែលជាចំណាត់ថ្នាក់ទី3 ហើយកើតចំពោះទាំងបុរស និងស្ត្រី ជាពិសេសមនុស្សចាស់។ វាជាជំងឺដែលជាគ្រោះ...