ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​ជា​សាធារណៈ​ពី​ការ​ដក​តំណែង​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ​ពី​ធ្វើ​សវនាការ​ជាស​ម្ចា​ត់​ជាង​១​ខែ​មក ការ​ស៊ើ​ប​អង្កេត​ដែល​ធ្វើ​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​អា​មេ​រិ​ក ក្នុង​ក្ដី​ស​ង្ឈឹ​ម​ថា​អាច​ដក​តំណែង​លោក​ដូ​ណា​ល់​ត្រាំ នឹង​ចូល​រយៈពេល​១​ស​ប្ដា​ហ៍​ទៀត​ក្នុង​ដំណាក់កាល​ថ្មី ដែល​នឹង​អាច​កាន់តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជាមួយ​ការ​ចាប់ផ្ដើម​បង្ហាញ​សាក្សី​នានា​ជា​សាធារណៈ ក្នុង​រឿង​ជាប់​ទាក់ទិន​នឹង​អ៊ុយ​ក្រែ​ន​។ លោក​ADAM…

សហរដ្ឋអាមេរិក ៖ ​ពី​ធ្វើ​សវនាការ​ជាស​ម្ចា​ត់​ជាង​១​ខែ​មក ការ​ស៊ើ​ប​អង្កេត​ដែល​ធ្វើ​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​អា​មេ​រិ​ក ក្នុង​ក្ដី​ស​ង្ឈឹ​ម​ថា​អាច​ដក​តំណែង​លោក​ដូ​ណា​ល់​ត្រាំ នឹង​ចូល​រយៈពេល​១​ស​ប្ដា​ហ៍​ទៀត​ក្នុង​ដំណាក់កាល​ថ្មី ដែល​នឹង​អាច​កាន់តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជាមួយ​ការ​ចាប់ផ្ដើម​បង្ហាញ​សាក្សី​នានា​ជា​សាធារណៈ ក្នុង​រឿង​ជាប់​ទាក់ទិន​នឹង​អ៊ុយ​ក្រែ​ន​។

លោក​ADAM SCHIFF​ប្រធាន​គណៈកម្មការ​ស៊ើ​ប​ការណ៍​សភា ថ្លែង​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​ថា សវនាការ​នានា ចេញផ្សាយ​តាម​ទូរទស្សន៍​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​ទៅ​។ នោះ​នឹង​ជា​ឱកាស​ដើម្បី​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​អាច​វិ​និ​ច្ឆ័​យ លើ​ការ​អះអាង​របស់​សាក្សី​ទាំងឡាយ​ដោយ​ខ្លួនឯង ហើយ​សម្រេច​ថា​ជឿ​ឬ​មិន​ជឿ ហើយ​ក៏​អាច​ក្ដាប់​ព័ត៌មាន​នានា​លើ​បណ្ដា​អំពើ​មិន​គ​ម្បី្អ​របស់​ប្រធានាធិបតី​។

ទិស​ដៅ​នា​ពេល​នេះ​គឹ​ថាៈ​តើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ពិតជា​បាន​ប្រព្រឹត្ត​ការ​រំលោភ​​បំពាន​អំណាច ដោយ​ដាក់​លក្ខខណ្ឌ​ផ្អាក​ជំនួយ​យោធា ដែល​សន្យា​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​បើ​មិន​បើក​ការ​ស៊ើប​អង្កេត សំដៅ​ជា​ពិសេស​លើ​អ្នក​ប្រជាធិបតេយ្យ លោក​JOE BIDEN ដែល​អាច​ក្លាយជា​គូប្រជែង​ជាមួយ​លោក​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​ប​តីំ​ឆ្នាំ​២០២០​មែនឬ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ