បាត់​ខ្លួន​បុរស​ម្នាក់​អស់​មួយ​យប់ ស្រាប់តែ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​ប្រឡាយ


ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា​ផឹក​ស្រវឹង​រួច​ជិះ​ម៉ូតូ​រេ​ចង្កូត​ដួល​ធ្លាក់​ចូល​ព្រៃ​ប្រឡាយ បណ្តាល​ឱ្យ​បាក់​.​ក​ស្លាប់​ដោយ​គ្មាន​អ្នកដឹង​ កាលពី​ចន្លោះ​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ទើប​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ ត្រង់​ចំណុច​ព្រៃ​ប្រឡាយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ចន្លោះ​បង្គោលគីឡូម៉ែត្រ​៥២៣-៥២៤ ស្ថិត​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈួ​ន គុន​ណា ហៅ​វ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ទឹកបរិសុទ្ធ​បោះ​ដុំ រស់នៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា បុរស​រង​គ្រោះ​ខាង​លើ​អន់ចិត្ត​ជាមួយនឹង​ប្រពន្ធ តែ​គេ​មិនដឹង​ថា​អន់ចិត្ត​រឿង​អ្វី​នោះ​ទេ ។ បន្ទាប់​មក​បុរស​រង​គ្រោះ​បាន​ទៅ​ផឹកស្រា​ចំនួន​៣​កន្លែង រួច​ក៏​ស្រវឹង​ជោកជាំ ហើយ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ចុង​ក្រោយ​គឺ​នៅផ្ទះ​ឈ្មោះ​ឌុ​ល ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ បុរស​រង​គ្រោះ​បើកបរ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លួ​វ​ខ្ទាត​ចូល​ព្រៃ​ប្រឡាយ ដោយ​ម៉ូតូ​សង្កត់ពីលើ បណ្តាល​ឱ្យ​បាក់​.​ក​ស្លាប់ ហើយ​គ្មាន​អ្នក​ណា​បានដឹង​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពេល​មិនឃើញ​ជន​រង​គ្រោះ​មក​ផ្ទះ ទើប​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក និង​រាយការណ៍​ដល់​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ​ជួយ​ស្វែងរក​ដែរ ​ក៏​​ប្រទះ​ឃើញ​សព​នៅ​ចំណុច​កើតហេតុ​ខាងលើ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​សហការ​ជាមួយ​កម្លាំង​នគ​បាល​អធិការដ្ឋាន​ស្រុក​កូន​មុំ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួចរាល់​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ចាត់ចែង​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ