ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​អកអំបុក​នៅ «​កោះសន្តិភាព​»

4 ឆ្នាំ មុន
  • ភ្នំពេញ

ចូលរួម​អបអរសាទរ ៩​វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សារព័ត៌មាន និង​គេហទំព័រ​កោះសន្តិភាព មាន​សហការី​ជិត​១០០​នាក់…

ចូលរួម​អបអរសាទរ ៩​វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សារព័ត៌មាន និង​គេហទំព័រ​កោះសន្តិភាព មាន​សហការី​ជិត​១០០​នាក់ បាន​ប្រារព្ធ​ពិធី អកអំបុក យ៉ាង​អធិកអធម នៅ​ទីស្នាក់ការ ។

ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​ភរិយា ជា​ស្ថាបនិក​សារព័ត៌មាន និង​គេហទំព័រ​កោះសន្តិភាព បាន​ចូល​រួម និង​ធ្វើ​ពិធី​សំណេះសំណាល​មួយ ដោយ​មាន​វត្តមាន​ក្រុម​អ្នកនិពន្ធ ក្រុម​អ្នកបច្ចេកទេស​គ្រប់​ផ្នែក អ្នក​យក​ព័ត៌មាន និង​ថតរូប​ប្រចាំ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ដោយ​គូសបញ្ជាក់​ថា ថ្ងៃនេះ​ជា​ទិវា​ចុង​ក្រោយ​ដែល​សារព័ត៌មាន​យើង​បាន​ឈប់​សម្រាក​ការ​ផ្សាយ​ចំនួន​៥ ថ្ងៃ ដើម្បី​ទុក​ឱកាស​ជូន​សហការី​ទាំងអស់​បាន​ចូលរួម​ពិធីបុណ្យ​ជាតិ និង​ប្រពៃណី​ជាតិ​យើង ។

ដូច្នេះ​មុន​នឹង​បែក​គ្នា យើង​រួបរួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ពិធី​អកអំបុក​រួម​គ្នា អបអរ​បុណ្យ​ជាតិ និង​ប្រពៃណី​ជាតិ និង​អកអំបុក ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ដើម្បី​សង្គម​ជាតិ មាន​សន្តិភាព យូរអង្វែង ។

បន្ទាប់​ពី​ជូនពរ​ចំពោះ​អ្នកចូលរួម​ក្នុង​អង្គពិធី​រួច ពិធី​អកអំបុក​ជាមួយ​ចេកទុំ​បាន​ចាប់ផ្តើម​ឡើង ដោយ​មានការ​ថតរូប​ជា​អនុស្សាវរីយ៍​យ៉ាង​អធិកអធម បញ្ជាក់​នូវ​ការ​សាមគ្គីភាព​ផ្ទៃក្នុង​យ៉ាង​រឹង​មាំ ពោរពេញ​ទៅ​ដោយ​មោទនភាព សិទ្ធិ​ស្នាល​ក្រៃ​លែង កាន់តែ​បង្កើន​ថែម​ទៀត​នូវ​សុខភាព និង​មនោសញ្ចេតនា​ដ៏​រស់​រវើក ដែល​គ្មាន​ឱកាស​ណាមួយ​សប្បាយ​រីករាយ ក្រៅពី​ការ​ហូប​ចុក​ជុំ​គ្នា​ជា​មិត្តភាព​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ