ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយ​អូ​ឡាំ​ពិ​ក​២​រដូវ​កាល​ប្រកាស​ឈប់​ប្រដាល់​ព្រោះ​ខ្លាច​ងងឹតភ្នែក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា ម្ចាស់​ជើងឯក​អូ​ឡាំ​ពិ​ក​២​ដង Nicola Adams បាន​ប្រកាស​ចូល​និវត្តន៍​ពី​ប្រដាល់​នៅ​អាយុ ៣៧​ឆ្នាំ ដោយសារ​ការ​ភ័យ​ខ្លាច​ថា​នាង​អាច​នឹង​បាត់បង់​គំហើញ​។…

តាម​ប្រភព​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា ម្ចាស់​ជើងឯក​អូ​ឡាំ​ពិ​ក​២​ដង Nicola Adams បាន​ប្រកាស​ចូល​និវត្តន៍​ពី​ប្រដាល់​នៅ​អាយុ ៣៧​ឆ្នាំ ដោយសារ​ការ​ភ័យ​ខ្លាច​ថា​នាង​អាច​នឹង​បាត់បង់​គំហើញ​។

នាង​បាន​ប្រាប់​ព័ត៌មាន​នេះ​នៅ​ក្នុង​លិខិត​ចំហ​មួយ​នៅ​ក្នុង​កាសែត Yorkshire ចេញផ្សាយ​ពេល​ល្ងាច​។ បន្ទាប់​ពី​ឈ្នះ​មេដាយមាស​ទាំង​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០១២ និង ២០១៦ នាង Adams បាន​ប្រែ​ក្លាយជា​កីឡាករ​ប្រដាល់​អាជីព នៅ​ខែសីហា​ ឆ្នាំ២០១៧ ហើយ​ត្រូវ​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក WBO បន្ទាប់​ពី​ការ​ប្រកួត ៥​ដង​។

Adams បាន​និយាយ​នៅ​ក្នុង​លិខិត​របស់​នាង​ថា​៖«​ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​ដើម្បី​ចុះ​ចេញពី​សង្វៀន​។ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើ​ជា​តំណាង​អោយ​ប្រទេស​របស់​យើង ដើម្បី​ឈ្នះ​មេដាយមាស​ទ្វេ​ដងអូ​ឡាំ​ពិ​ក ហើយ​បន្ទាប់​មក​ខ្សែក្រវាត់​ជើងឯក WBO ដែល​វា​គឺជា​ក្តី​សុ​បិ​ន្ត​ក្លាយជា​ការ​ពិត​»​។

នាង​បាន​បន្ត​ថា​៖ «​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្រសិនបើ​មានការ​ប៉ះទង្គិច​ទៅ​លើ​ភ្នែក​របស់ខ្ញុំ​ទៀត ខ្ញុំ​អាច​នឹង​ងងឹតភ្នែក ដែល​មិន​អាច​ព្យាបាល​បាន​»​។

Adams បាន​និយាយ​យ៉ាង​មាន​ន័យ​ថា ការ​ឈ្នះ​មេដាយ​អូ​ឡាំ​ពិ​ក​២​រដូវ​កាល និង ឈ្នះ​ខ្សែ​ក្រ​វ៉ា​ត់​ពិភពលោក WBO គឺជា​ក្តី​សុ​បិ​ន្ត តែ​មិន​អាច​យកសុខ​ភា​ពរាងកា​យមក​ដោះ​ដូរ​ទេ ៕

ប្រភព ៖ skysports , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ