តើ​អ្វី​ជា​របាំង​ចម្បង​បណ្តាល​ឲ្យ​រាំងស្ទះ​នៃ​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ក្រៅប្រទេស ?


ប៉ៃលិន​៖ ក្នុង​ន័យ​ស្វែង​ឬ​ស​គល់​នៃ​បញ្ហា​ដែល​បណ្តាល​ឲ្យ​កម្ពុជា​មិន​អាច​នាំ​ចេញ​មៀនប៉ៃលិន​ទៅ​កាន់​ទីផ្សារ​បរទេស​នោះ មន្ត្រី​ជំនាញ និង​សមាគម​មៀន​ប៉ៃលិន​មក​ពី​ខេត្ត​ចំនួន​៣ បាន​ជួប​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​របាំង​បច្ចេកទេស​ដែល​រាំងស្ទះ​ដល់​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ក្រៅប្រទេស​នេះ ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​ដែល​បាន​ដឹកនាំ​ការ​ប្រជុំ​កាលពី​ថ្ងៃ​ទី ៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​បាន​មាន​ប្រសាសន៍​ថា «​បច្ចុប្បន្ន ផ្លែ​មៀន​ប៉ៃលិន មានបរិមាណ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ត្រី​ជំនាញ គឺ​ត្រូវ​ជួយ​សម្របសម្រួល និង​បើកផ្លូវ​ឱ្យ​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​លក់​នៅ​ក្រៅប្រទេស​បាន​ស្រួល​» ។ លោក​អភិបាលខេត្ត​បាន​កោតសរសើ​ដល់​សមាគម​មៀន​ប៉ៃលិន​ទាំង​៣​ខេត្ត​និង​សមាគម​មៀនចំនួន​៣​ខេត្ត គឺ​ខេត្ត​ប៉ៃលិន ខ​ត្ត​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែល​បាន​ខិតខំ​រួម​ចងក្រង​គ្នា​ជា​សមាគម និង​ចូលរួម​លើក​ស្ទួយ​គុណភាព​កសិផល​ខ្មែរ សម្គាល់​ភូមិសាស្ត្រ ហើយ​ត្រូវ​រួម​គ្នា​ផលិត​ផ្លែ​មៀន​ឱ្យ​បាន​បរិមាណ​ច្រើន ព្រមទាំង​មានគុណ​ភាព អនាម័យ ស្រម​តាម​ស្តង់ដា និង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​ស្នើ​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រៀបចំ​ឯកសារ ទៅ​ក្រសួង​សាមី​របស់​ខ្លួន ដើម្បី​ត្រៀម​កិច្ចប្រជុំ​អន្តរក្រសួង នា​ពេល​ខាងមុខ ក្នុង​ការ​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ​។

បើ​តាម​របាយការណ៍​លោក សុខ សា​ធី​ម ទីប្រឹក្សា​ក្រសួង​ពា​ណិ​ជ្ច​កម្ម និង​ជា​ប្រធានមន្ទីរ​ពា​ណិ​ជ្ច​កម្ម​ខេត្ត បានឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន ក្នុង​១​ឆ្នាំ ក្រុមហ៊ុន ឆាយ​ណា ជី​ន​វ័​រ​យន្ត អ៊ី​ម​ផត អិ​ច​ផត (​ខេ​ម​បូ​ឌា​) បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ពី​ខេត្ត​ចំនួន​៨ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ជា​៖ ១-​ខេត្ត​ប៉ៃលិន ចំនួន​២០​ពាន់​តោន​, ២-​ខេត្តបាត់ដំបង ចំនួន​២៥​ពាន់​តោន​, ៣-​ខេត្តបន្ទាយមានជ័យ ចំនួន​១០​ពាន់​តោន​, ៤-​ខេត្តពោធិ៍សាត់ ចំនួន​៣​ពាន់​តោន​, ៥-​ខេត្តព្រះវិហារ ចំនួន​២​ពាន់​តោន​, ៦-​ខេត្តកំពង់ចាម ចំនួន​៣​ពាន់​តោន​, ៧-​ខេត្ត​រតនៈគីរី ចំនួន​៣៥០០​តោន និង​៨-​ខេត្តកំពង់ធំ ចំនួន​៣​ពាន់​តោន សរុប​ចំនួន​៦៩.៥០០​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៧០.៥៧០.៥០០ ដុល្លារ​អា​មេ​រិ​ក​។

​សូម​បញ្ជាក់​ថា​ការ​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ការ​បើក​ទីផ្សារ​មៀន​ប៉ៃលិន​ទៅ​ក្រៅប្រទេស​នេះ​ក៏​មានការ​ពិ​ភា​គ្សា​ដើម្បី​រក​ដំណោះស្រាយ បញ្ហា​របាំង​បច្ចេកទេស និង​លិខិតបញ្ជាក់ (​ទី​១- GAP: ការ​អនុវត្ត​កសិកម្ម​ល្អ ទី​២- GMP: ការ​វេច​ខ្ចប់​ទំនិញ ទី​៣- ISO 22000: ការ​បញ្ជាក់​ពី​ស្តង់ដារ​ទំនិញ​) ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​ក្រៅប្រទេស ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ