យុវ​សិស្ស​កម្ពុជា​បង្ហាញ​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​បរទេស​មាន​កាន់តែ​ច្រើន​ខណៈ​ទីផ្សារ​ការងារ​កាក់កប​ល្អ


រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​អ្នក​វិនិយោគិន​ក្នុងស្រុក​ជា​ច្រើន​ចាប់​យក​ការ​ធ្វើ​អាជីវកម្ម​ផ្តល់​សេវា​អប់រំ​គ្រប់​កម្រិត​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ផ្អែក​លើ​ការ​រីក​ចម្រើន​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ការ​អប់រំ​ខ្លះ​ចំណាយ​ប្រាក់​នាំ​យក​កម្មវិធី​សិក្សា​ល្អ​ៗ​មក​បង្ហាត់បង្រៀន​នៅ​តាម​សាលា​របស់​ខ្លួន ហើយ​ខ្លះ​ផ្សេង​ទៀត​បង្ហាញ​ម​ហិ​ច្ឆិ​តា​របស់​ខ្លួន​បញ្ជូន​សិស្ស​-​និស្សិត​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ថែម​ទៀត ដើម្បី​ឱ្យ​ការ​ទទួល​បាន​ចំណេះដឹង​មាន​លក្ខណៈ​ស្តង់ដា ពិសេស​ទទួល​បាន​ឱកាស​ទីផ្សារ​ការងារ​កាន់តែ​ល្អ​ពេល​បញ្ចប់​ការ​សិក្សា​ត្រលប់​មក​ស្រុកវិញ​។

កញ្ញា វិ​សា សី​សុ​ពុំ ជា​សិក្សា​រៀន​ថ្នាក់​ទី​១០​នៅ​សាលា​ឯកជន​មួយ​នៅ​ក្រុងភ្នំពេញ​បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ថា «​នៅ​ពេល​រៀន​បញ្ចប់​ថ្នាក់​ទី​១២​ហើយ ខ្ញុំ​ចង់ទៅ​បន្ត​ការ​សិក្សា​នៅ​ស្រុក​គេ​ដែរ​។ បច្ចុប្បន្ន​នេះ គេ (​សាលា​) មានកម្ម​វិធី​បញ្ជូន​សិស្ស​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស​បាន អិ​ចឹ​ង​ខ្ញុំ​ចង់​ពិភាក្សា​ជាមួយ​ម៉ាក់ ក្រែង​មានឱកាស​ទៅ​រៀន​នៅ​ក្រៅប្រទេស​»​។ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា​« ប្រទេស​ដែល​ជា​គោលដៅ​ទៅ​រៀន​បន្ត​នៅ​ពេល​អនាគត​របស់ខ្ញុំ គឺ​ម៉ាក​គាត់​ចង់​ឱ្យទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី ព្រោះ​នៅ​ប្រទេស​នេះ គេ​មានការ​បង្រៀន​របស់​គេ​ល្អ ហើយ​ប្រទេស​នោះ​គឺ​មាន​អ្នក​ទៅ​បន្ត​ការ​សិក្សា​នៅ​ទីនោះ​វា​មាន​ចំនួន​ច្រើន និង​ការ​បង្រៀន​របស់​គេ​មាន​បច្ចេកទេស​ខ្ពស់​»​។

បើ​តាម វិ​សា សី​សុ​ពុំ បើ​ទោះបី​កញ្ញា​កំពុង​តែ​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​១០​តែ​កញ្ញា​បាន​សង្កេត​ឃើញ​កូន​ខ្មែរ​ជា​ច្រើន​ចង់ទៅ​រៀន​នៅ​ក្រៅប្រទេស​ច្រើន អ្នកខ្លះ​បាន​សម្រេច​ក្តី​បំណង តែ​អ្នកខ្លះ​ផ្សេង​ទៀត​គ្មាន​ឱកាស​បន្ត​ក្តី​ស្រ​ម៉ៃ​របស់​ពួក​គាត់​នោះ​។ ​កញ្ញា​បាន​សង្កត់ធ្ងន់​ថា «​បើសិន​យើង​បាន​បញ្ចប់​ការ​សិក្សា ឬ​បានការ​បញ្ជាក់​ការ​សិក្សា​មក​ពី​ខាងក្រៅ​ប្រទេស អាច​ឱ្យ​យើង​មានឱកាស​ការងារ​កាន់តែ​ល្អ​បើ​ប្រៀបធៀប​អ្នក​បញ្ចប់​ការ​សិក្សា​នៅ​ក្នុងស្រុក​។​បំណងប្រាថ្នា​របស់ខ្ញុំ​ចង់​ធ្វើ​អ្នកការទូត​នៅ​ថ្ងៃ​អនាគត​»​។

​សម្រាប់​កញ្ញា ម៉េ​ង​ដា អាណា ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១០ ដែរ​នោះ​បានឱ្យ​ដឹង​ថា​កញ្ញា​ក៏​មាន​បំណង​ចង់ទៅ​រៀន​បន្ត​នៅ​ស្រុក​គេ​ដែរ ក៏​ប៉ុន្តែ​ទាល់តែ​រៀន​ចប់​ថ្នាក់​ទី​១២​សិន​។ ព្រោះ​កញ្ញា​មិន​ចង់ទៅ​រៀន​ទៅ​ក្រៅប្រទេស​ទាំង​យើង​កំពុង​រៀន​ត្រឹម​ថ្នាក់​ទី​១០​បែប​នេះ​ទេ ព្រោះ​វា​ខាត​ពេល ។​កញ្ញា ដែល​មាន​ម​ហិ​ច្ច​តា​បន្ត​ការ​សិក្សា​នៅ​បរទេស​បាន​ប្រាប់​បន្ថែម​ថា «​គោលបំណង​របស់ខ្ញុំ​គឺ​ចង់ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​នៅ​ពេល​អនាគត ដោយសារ​តែ​ខ្ញុំ​ឃើញ​មិត្ត​ភ័​ក្រ​ខ្ញុំ​ជា​ច្រើន​គេ​បាន​ទៅ​រៀន​នៅ​ក្រៅប្រទេស​ទាំងនោះ ពេល​គេ​ត្រលប់​មក​ស្រុក​វិញ ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​ល្អ​ៗ​ធ្វើ​នៅ​ក្នុង​ឆាកជីវិត​គេ​»​។ ​តាម​កញ្ញា ម៉េ​ង​ដា អាណា មុខ​ជំនាញ​ដែល​ខ្ញុំ​ចង់​យក​ចាប់​យក​នៅ​ថ្ងៃ​អនាគត​គឺ​ខាង​ផ្នែក​វិ​ជ្ជ​បណ្ឌិត​ឬ​ក៏​ខាង​ផ្នែក​ពាណិជ្ជកម្ម​។

លោក​ឧកញ៉ា គួ​ច ម៉េ​ង​លី ស្ថាបនិក​សាលារៀន​អន្តរទ្វីប​បាន​មាន​ប្រសាសន៍​ក្នុងឱកាស​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​បញ្ជូន​សិស្ស​ថ្នាក់​ទី​១០​និង​១១​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​៥៥​នៅ​លើ​ពិភពលោក​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា «​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​សាលា (​ក្រុមហ៊ុន​) ចំនួន​៣ ដែល​ទទួល​បាន​សិទ្ធ​នាំ​សិស្ស ឬ​និស្សិត​ពី​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ក្នុង​នោះ​មាន​ទៅ​ប្រទេស​អូស្ត្រាលី​, អង់គ្លេស ប៉ុន្តែ​ការ​បញ្ជូន​ទៅ​មាន​លក្ខណៈ​ទូ​ទាំង​ពិភពលោក​ត្រឹម​កម្រិត​ថ្នាក់​ទី​១០​និង​ទី​១១​គឺ​នៅ​ក្រុមហ៊ុន​យើង​»​។ ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា «​បច្ចុប្បន្ន​នេះ ខ្ញុំ​គិត​ថា​បរិមាណ​និង​តម្រូវកា​របស់​សិស្ស​ចង់ទៅ​រៀន​បន្ត​នៅ​ស្រុ​ខ​ក្រៅ​គឺ​មាន​ចំនួន​ច្រើន ហើយ​ក្រុមហ៊ុន​យើង​ធំ អីចឹង​យើង​មាន​លទ្ធភាព​ធ្វើ​បាន​ច្រើន​បើ​សិស្ស​មាន​បំណង​ចង់​រៀន​នៅ​ក្រៅប្រទេស​»​។

​តាម​រយៈ​ការ​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​នេះ​ផង​ដែរ ភាគច្រើន​លើសលុប​គឺជា​កូន​ៗ​ដែល​មក​ពី​គ្រួសារ​មាន​ជីវភាព​ធូរធារ​ព្រោះ​ការ​ចំណាយ​លើ​ការ​សិក្សា​គឺ​ខ្ពស់​ខ្លាំង​នៅ​ក្រៅប្រទេស ខណៈ​សិស្ស​ក្រីក្រ​មួយ​ចំនួន​បាន​ងាក​ទៅ​រក​ការ​សិក្សា​នៅ​ក្រៅប្រទេស​បង្កើន​ចំណេះវិជ្ជា​តាម​រយៈ​អាហារ​រូបករណ៍​ផ្តល់​ដោយ​ស្ថាប័នរដ្ឋ​និង​បណ្តា​មហាវិទ្យាល័យ​នានា​លើ​សកលលោក ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ