កំពូល​លោក​ប្តី​ ឆេះដុំ​រឿង​ប្រពន្ធ​…​យក​ដែកកេះ​ដុត​ផ្ទះ​​​ចោល


ខេត្តមណ្ឌលគិរី ៖ ពិតជា​កំពូល​លោក​ប្តី​មែន ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី​គ្មាន​គិតការ​ងារ​ជួញដូរ​ចិញ្ចឹម​គ្រួសារក៏​ស្ទុះ​វឹង​ទៅ​យកដែកកេះ​ដុត​ផ្ទះ​ចោល ​គ្មាន​ស្តាយស្រណោះ ។ ហេតុការណ៍​គួរ​ឱ្យ​ហួសចិត្ត​នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា ចំណុច​ផ្លូវ​ចំការ​កៅស៊ូ​តា​ម្រិច ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កំពូល​លោក​ប្តី​នេះ​ឈ្មោះ ប៊ុ​ន ណា​រិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ភា ស្រី​ធី អាយុ​២៩​ឆ្នាំ ជា​កសិករ មានកូន​២​នាក់​ក្នុង​បន្ទុក ។ បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា ប្តី​ចិត្តខ្លាំង​ជាង​ប៉ែ​ត​នេះ​គ្រាន់តែ​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច ក៏​ខឹង​ហើយ​បាន​ស្ទុះ​ទៅ​យក​ដែក​កេះ​មក​ដុត​ផ្ទះ​របស់​ខ្លួនឯង​បណ្ដាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង ។

ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួម​មាន ផ្ទះ​មួយ​ខ្នង​ដែល​មាន​ទទឹង​៣​ម៉ែត្រ​កន្លះ​និង​បណ្ដោយ ៤​ម៉ែត្រ សង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ី​រូស​គ្មាន​ស្លាក​លេខ និង​លុយ​ជិត​២០​ម៉ឺន​រៀល ព្រមទាំង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​បន្ថែម​ទៀត ។ ដោយសារ​តែ​ភាព​កម្រោល​នេះ​ កំពូល​ប្តី​អគតិ​នេះ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្រែ​ខ្ទុ​ម ឃាត់ខ្លួន​យក​មក​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ​ដើម្បី​សួរនាំ​និង​អនុវត្ត​តាម​នីតិវិធី ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ