ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុង​អំឡុង​ថ្ងៃ​បុណ្យអុំទូក…ឥទ្ធិពល​ព្យុះ​ឈ្មោះ​ណាគ្រី​អាច​បង្ក​ជា​ភ្លៀង​តិចតួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១៣ ខែវិច្ឆិកា ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ​ណាគ្រី ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១៣ ខែវិច្ឆិកា ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ​ណាគ្រី ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្ពាធ​ទាប​សកម្ម​ដែល​ស្ថិត​នៅ​ក្បែរ​ប្រទេស​វៀតណាម អស់​រយៈពេល​២-៣ ថ្ងៃ​មក​ហើយ បាន​បង្កើន​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ​(TD) បច្ចុប្បន្ន​កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​២៤​ឈ្មោះ​ណាគ្រី (NAKRI) ដែល​ជា​ឈ្មោះ​របស់​កម្ពុជា​យើងបាន
​ដាក់ ។

ព្យុះ​នេះ​នឹង​បក់​ចូល​ប្រទេស​វៀតណាម នៅ​ចំណុ​ច​លើ​ខេត្ត​ញ៉ា​ត្រាង នៅ​យប់​ថ្ងៃ​ទី​៩ ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ហើយនឹង​ថមថយ​ឥទ្ធិពល​ជា​បន្តបន្ទាប់ រួច​ចូល​មក​ដល់​កម្ពុជា​យើង​ក្នុង​កម្រិត​ជា​សម្ពាធ​ទាប​(Low) នៅ​យប់​ថ្ងៃ​ទី​១០ ឆ្លង​ចូល​ថ្ងៃ​ទី ១១ ខែវិច្ឆិកា ។

ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់ទី​១៣ ខែវិច្ឆិកា បណ្តា​ខេត្ត​នានា​នៅ​ភាគ​ខាងក្រោម និង​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​តិចតួច ។ ចាប់ពី​ថ្ងៃ​ទី​៧​ដល់​៩ ខែវិច្ឆិកា បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល​ខាងជើង និង​ខ្ពង់រាប​ឦសាននឹង​អាច​មាន​ភ្លៀង​តិចតួច ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០-១១ ខែវិច្ឆិកា នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ៕

អត្ថបទសរសេរ ដោយ