ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ ​ភែ​លេស ហ្គេ​ត​ហូ​ថែ​ល​ & ​រីសត ទើប​ដំណើរការ​បាន២​ឆ្នាំ តែ​ទទួល​​ពានរង្វាន់​ដ៏​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត ដែល​ទើប​ដំណើរការ​នៅ​កម្ពុជា​រាជ​ធានី​ភ្នំពេញ ទើបតែ​២​ឆ្នាំ​ប៉ុណ្ណោះ តែ​សណ្ឋាគារ​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរ​ជាតិ​យ៉ាង​ខ្លាំងក្លា ដែល​ធ្វើ​អោយ​សណ្ឋាគារ​នេះ…

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត ដែល​ទើប​ដំណើរការ​នៅ​កម្ពុជា​រាជ​ធានី​ភ្នំពេញ ទើបតែ​២​ឆ្នាំ​ប៉ុណ្ណោះ តែ​សណ្ឋាគារ​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរ​ជាតិ​យ៉ាង​ខ្លាំងក្លា ដែល​ធ្វើ​អោយ​សណ្ឋាគារ​នេះ ​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ ជាក់ស្ដែង កាលពី​ខែតុលា ឆ្នាំ២០១៩​នេះ សណ្ឋាគារ​មួយ​នេះ បាន​ទទួល​ពានរង្វាន់ ជា​​សណ្ឋាគារ​ដ៏​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី ឆ្នាំ ២០១៩ ( The Best Charming Hotel in Asia 2019) ពី​ប្រទេស​បារាំង ។

នៅ​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា​២០១៩​ នៅ​សណ្ឋាគារ របស់​ខ្លួន លោក​ធី សុធា អ្នកគ្រប់គ្រង​សណ្ឋាគារ Palace Gate Hotel & Resort បានអោយ​ដឹង​ថា ពានរង្វាន់​ដែល​សណ្ឋាគារ យើង​ទទួល​បាន គឺ​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​សណ្ឋាគារ​ជា​ច្រើន​នៅ​ប៉ែក​អឺរ៉ុប និង តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដូច​ជា​សណ្ឋាគារ​ដែល​មានឈ្មោះ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក​ថា​៖« ពានរង្វាន់​ដែល​យើង​ទទួល​បាន​នេះ គឺ​មានការ​វាយតម្លៃ​ពី​ស្ថាប័ន Prix Villegiature នៃ​ប្រទេស​បារាំង​ដែល​ជា​ស្ថាប័ន​មួយ​មាន​ជំនាញ​ក្នុង​ការ​វាយតម្លៃ និង​ផ្ដល់​ពិន្ទុ ដល់​សណ្ឋាគារ​នានា​នៅ​លើ​ពិភពលោក »​។

លោក​បន្ត​ថា ពានរង្វាន់​ដែល Prix Villegiature បាន​ផ្ដល់​អោយ​សណ្ឋាគារ Palace Gate Hotel & Resort ផ្ដោត​ទៅ​លើ​ទីតាំង ពីព្រោះ​សណ្ឋាគារ នេះ​មា​នទី​តាំងនៅ​ជាប់​នឹង​របង​ព្រះ​បរមរាជវាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជា​សណ្ឋាគារ​ដែល​មានការ​រចនា​បាន​ស្អាត​ល្អ​នៅ​ខាងក្នុង ដែល​មាន​លក្ខណៈ​បែប​ខ្មែរ ទាំង​ម្ហូបអាហារ ឯក​សណ្ឋាគារ​បុគ្គលិក និង​ការ​តុបតែង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ជាដើម ។ សណ្ឋាគារ​នេះ មិន​ត្រឹមតែ​ដែល​ល្អ​សម្រាប់​ភ្ញៀវ​ស្នាក់​នៅទេ តែ​ជា​សណ្ឋាគារ​ដែល​ជួយ​លើក​ស្ទួយ​ដល់​វប្បធម៌​ខ្មែរ ជួយ​ដល់​បរិស្ថាន និង​ជួយ​ទំនុកបំរុង​ដល់​ការងារ​សង្គម​ជា​ច្រើន​ទៀង​ផង​ដែរ ។ អ្វី​ដែល​សំខាន់ ក្នុង​ការ​វាយតម្លៃ ដើម្បី​ផ្ដល់​ពានរង្វាន់​ជូន​សណ្ឋា​គារ​​យើង​នោះ គឺ ការ​វាយតម្លៃ​ពី​ភ្ញៀវ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដែល​បាន​ពេញចិត្ត​ទៅ​លើ​ផ្នែក​បម្រើ​សេវាកម្ម​របស់​សណ្ឋាគារ​យើង​។

បើ​តាម​លោក​សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​នាម​ជា​ក្រសួងទេសចរណ៍ សូម​គាំទ្រ និង​អបអរសាទរ​ដល់​សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែល & រី​សត​ដែល​ទទួល​បាន​ពានរង្វាន់​ជា​សណ្ឋាគារ​ដ៏​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី ។ លោក​និយាយ​ថា​៖ « ការ​ទទួល​បាន​រង្វាន់​មួយ​នេះ វា​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ គឺ​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ច្រើន ដើម្បី​អោយ​ស្ថាប័ន​ដែល​ប្រគល់​ពានរង្វាន់ ពិនិត្យ​និង​ដាក់​ពិន្ទុ​ជូន » ។

លោក​បន្ត​ថា ការ​ទទួល​បាន​រង្វាន់​របស់​សណ្ឋាគារ ភែ​លេស​ហ្គេ​ត ហូ​ថែ​ល និង​រី​សត និង​អាច​ស្រូវ​​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បន្ថែម​ទៀត​មក​ទស្សនា​និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពួក​គេ នឹង​បានឃើញ​និង​ដឹង​ថា កម្ពុជា មាន​សណ្ឋាគារ​ស្អាត​ៗ ហើយ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​ផង​ដែរ ដូច្នេះ​ពួក​គេ​ប្រាកដជា​ចង់​មក​លេង ​និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ថែម​ថា សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស គ្រាន់តែ​លឺឈ្មោះ​សណ្ឋាគារ​នេះ ពួក​គេ​មាន​អារម្មណ៍​ថា ​ប្លែក ​និង​ចង់​មក​សាក​ស្នាក់​នៅ​ហើយ ។ ហើយ​នៅ​ពេល​ពួក​គេ​មក​ដល់​ពួក​គេ នឹង​ពេញចិត្ត​ជាមួយនឹង​ទីតាំង ដោយសារ​តែ​ទីតាំង​សណ្ឋាគារ​មួយ​នេះ ស្ថិត​នៅ​តំបន់​ល្អ​សម្រាប់​ការ​ទស្សនា​របស់​ពួក​គេ ហើយ​ជា​តំបន់​កណ្ដាល​ក្រុង​ផង​ដែរ ។

លោក​ថា​៖ «​សណ្ឋាគារ​ដែល​ទទួល​បាន​ជោគជ័យ ត្រូវ​មាន​កត្តា​បី​សំខាន់​ៗ រួម​មាន ទីតាំង ការ​រចនា តុបតែង ទាំង​ខាងក្នុង ​និង​ខាងក្រៅ ឈ្មោះ​នៃ​សណ្ឋាគារ​នោះ​រួម​ទាំង​សេវាកម្ម​បម្រើភ្ញៀវ​ផង​ដែរ » ។

យោង​តាម​ការ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​បានអោយ​ដឹង​ថា ចាប់តាំងពី​សណ្ឋាគារ​នេះ បាន​បើក​ដំណើរការ​រហូត​មក​ដល់​ពេល​នេះ កំណើន​ភ្ញៀវ​ចូល​មក​ស្នាក់​នៅ មាន​កំណើន​ជា​ប្រចាំ ហើយ​ភ្ញៀវ​ដែល​ចូល​ស្នាក់​នៅ​ច្រើន​ជាងគេ​នោះ គឺ​មក​ពី​ប៉ែក​អឺរ៉ុប បន្ទាប់​មក​ទៀត​គឺ​ភ្ញៀវ​ជនជាតិ​ចិន ដែល​ជា​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​នៅ​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ