អី​ុ​រ៉​ង់​ចាប់ផ្ដើម​ផលិតកម្ម​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​ខ្ពស់


ប្រទេស​អ៊ីរ៉​ង់ ៖ អង្គការ​ថាមពលបរមាណូ​អ៊ី​រ៉​ង់​គូសបញ្ជាក់​ថា ផលិតកម្ម​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​ខ្ពស់ នឹង​ចាប់ផ្ដើម​ដំណើរការ​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​៦​វិច្ឆិកា​ទៅ​។

យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​អង្គការ​នោះ​ថា ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​៦​វិច្ឆិកា​ទៅ ការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​កម្រិត​ខ្ពស់​ដំណើរការ​ក្នុង​រោងចក្រ​ក្រោម​ដី​FORDO​អ៊ី​រ៉​ង់​។

អ៊ីរ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៥​វិច្ឆិកា​ពី​ការ​ជម្រុញ​ឡើង​វិញ សកម្មភាព​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​កម្រិត​ខ្ពស់ ដែល​រហូត​មក​ទល់​ពេល​នេះ​យល់ព្រម​ផ្អាក​នៅ​FORDO យោង​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ចុះហត្ថលេខា​នៅ​ទីក្រុង​វី​យែ​ន​នា​ឆ្នាំ​២០១៥​។

វិធានការ​នោះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ បន្ទាប់​ពី​ការ​ផុត​រយៈពេល​កំណត់ សម្រាប់​រដ្ឋ​ឯ​ទៀត​ៗ​ដែល​ចុះ​ហត្ថ​ល​ខា​លើ​កិច្ចព្រមព្រៀង​នោះ ជា​ការ​ទុក​ពេល​ឲ្យ​ពួក​គេ​ជួយ​ជំនះ​បណ្ដា​ផលវិបាក​នានា​នៃ​ការ​ដកថយ ជា​ឯកតោភាគី​របស់​អា​មេ​រិ​ក​ពី​កិច្ច​ព្រៀង​នោះ​កាលពី​ឆ្នាំ​២០១៨៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ