ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​នឹង​កាត់​បន្ថយ​ទ័ព​មក​ត្រឹម​៥​សែន​នាក់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​ថា ខ្លួន​នឹង​កាត់​បន្ថយ​ចំនួន​ទាហាន​មក​នៅ​ត្រឹម​៥០០.០០០​នាក់​ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២២ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​ទប់ទល់​នឹង​បញ្ហា​ប្រជាសាស្ត្រ​ដ៏​ចម្បង ខណៈ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​៤​នៅ​អា​ស៊ី​នោះ កំពុង​ប្រឈម​មុខ​នឹង​ភាព​ចាស់​ដ៏​ឆាប់​របស់​ប្រជាជន​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង លោក​ហុង​ណា​ម​គី​ក៏​ថ្លែង​ដែរ​ថា ប្រទេស​លោក​នឹង​ធ្វើការ​កែទម្រង់​កងទ័ព​ដោយ​ប្រើប្រាស់​បណ្ដា​បច្ចេកវិទ្យា​ដូច​ជា…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​ថា ខ្លួន​នឹង​កាត់​បន្ថយ​ចំនួន​ទាហាន​មក​នៅ​ត្រឹម​៥០០.០០០​នាក់​ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២២ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​ទប់ទល់​នឹង​បញ្ហា​ប្រជាសាស្ត្រ​ដ៏​ចម្បង ខណៈ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​៤​នៅ​អា​ស៊ី​នោះ កំពុង​ប្រឈម​មុខ​នឹង​ភាព​ចាស់​ដ៏​ឆាប់​របស់​ប្រជាជន​។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង លោក​ហុង​ណា​ម​គី​ក៏​ថ្លែង​ដែរ​ថា ប្រទេស​លោក​នឹង​ធ្វើការ​កែទម្រង់​កងទ័ព​ដោយ​ប្រើប្រាស់​បណ្ដា​បច្ចេកវិទ្យា​ដូច​ជា បណ្ដា​ដ្រូ​ន​ប្រដាប់​អាវុធ បណ្ដា​ផ្កាយ​រណប​សើ​ុ​ប​ការណ៍​និង​បណ្ដា​យន្តហោះ​គ្មាន​មនុស្ស​បើក​។ កម្មវិធី​នេះ​កើត​មាន​ខណៈ​ចំនួន​មនុស្ស​ដែល​ចាំបាច់​សម្រាប់​បម្រើ​ក្នុង​កងទ័ព នឹង​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​២២៥.០០០​នាក់​ក្នុង​ឆ្នាំ​២០២៥ មុន​ធ្លាក់​មក​នៅ​ត្រឹម​១៦១.០០០​នាក់​ក្នុង​ឆ្នាំ​២០៣៨​ទល់​នឹង​៣៦០.០០០​នាក់​ក្នុង​ឆ្នាំ​២០១៦​។

ក្នុង​ឆ្នាំ​២០១៨​កងទ័ព​កូរ៉េ​ខាងត្បូង​មាន​ទាហាន​៥៩៩.០០០​នាក់​។ នេះ​បើ​តាម​សៀវភៅ​ស​ស្ដី​ពី​កិច្ច​ការពារ​របស់​កូរ៉េ​ខាងត្បូង ចេញផ្សាយ​កាលពី​ខែមករា​ឆ្នាំ​ដដែល​នោះ​។ ជា​ការ​ប្រៀបធៀប​គ្នា​បុគ្គលិក​ជា​កង​យោធា​សកម្ម​របស់​កូរ៉េ​ខាងជើង មាន​ដល់​១,២៨​លាន​នាក់​។

ការ​សម្រេចចិត្ត​នោះ​កើត​មាន​ខណៈ​កូរ៉េ​ខាងត្បូង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រជាសាស្ត្រ​ដ៏​អាក្រក់​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ