ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើលទាំង​៧​… ​អាច​បង្កើន​​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន

4 ឆ្នាំ មុន

មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​ខ្លួនឯង ដោយ​មិន​បានដឹង​ខ្លួន​។ ខាងក្រោម​នេះ​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ៧​យ៉ាង​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​៖ ១-កំពុង​តែ​ធាត់​ជ្រុល ៖ ការ​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ខ្ពស់ អាច​ប្រឈម​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ ជា​ពិសេស…

មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​ខ្លួនឯង ដោយ​មិន​បានដឹង​ខ្លួន​។ ខាងក្រោម​នេះ​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ៧​យ៉ាង​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​៖

១-កំពុង​តែ​ធាត់​ជ្រុល ៖ ការ​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ខ្ពស់ អាច​ប្រឈម​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ ជា​ពិសេស ពួក​គេ​ត្រូវ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពះ ថ្លើម និង​តម្រង​នោម​ជាង​អ្នកមាន​ទម្ងន់​ធម្មតា​រហូត ២​ដង​ឯណោះ​។ អ្នក​ដែល​ធាត់​ៗ គឺ​មាន​កម្រិត​នៃ​ការ​រលាក​ខ្ពស់ ហើយ​ក៏​ជា​ហេតុផល​ជំរុញ​ដល់​ការ​កើត​មហារីក​ផង​ដែរ​។

២-ខ្ពស់​ពេក ៖ កាលណា​មនុស្ស​មាន​កម្ពស់​កាន់តែ​ខ្ពស់ កាន់តែ​ប្រឈម​នឹង​ជំងឺមហារីក​ជាង​មនុស្ស​មាន​កម្ពស់​ទាប​។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០១៨​បាន​ឲ្យ​ដឹង​ថា រាល់​ការ​លូត​កម្ពស់​លើស រាល់ ២០​សង់ទីម៉ែត្រ គឺ​ធ្វើ​ឲ្យ​ប្រឈម​នឹង​មហារីក​ខ្ពស់​ជាង​មុន ១០​ភាគរយ​។ ថ្វីបើ​គេ​មិន​បានដឹង​អំពី​មូលហេតុ​នាំ​ឲ្យ​អ្នកមាន​កម្ពស់​ខ្ពស់​ប្រឈម​នឹង​មហារីក​នេះ​ក៏​ដោយ ក៏​ការ​ពិត​មួយ​បញ្ជាក់​ថា ពួក​គេ​មាន​កោសិកា​ច្រើន​ជាង ហើយ​កោសិកា​របស់​ពួក​គេ​ក៏​ងាយ​នឹង​ក្លាយទៅជា​មហារីក​ផង​ដែរ​។

៣-ញ៉ាំ​ភេសជ្ជៈ​ក្តៅ ៖ អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ដែល​ក្តៅ​ខ្លាំង ប្រហែលជា​ប្រឈម​នឹង​ជំងឺមហារីក​បំពង់ករ​កាន់តែ​ខ្ពស់ នេះ​ដោយសារ​តែ​ភាព​ក្តៅ និង​សារធាតុ​បង្ក​ការ​រលាក​ភ្ញោ​ច​ឲ្យ​មានការ​ខូចខាត​កោសិកា​។ ភេសជ្ជៈ​ក្តៅ​ៗ​នោះ​អាច​ជា តែ ឬ​កាហ្វេ ដែល​ធ​ញ​វើ​ឲ្យ​ប្រឈម​នឹង​មហារីក​បំពង់ករ​។

៤-ញ៉ាំ​សាច់​ខ្លោច ៖ យើង​សុទ្ធតែ​ដឹង​ហើយ​ថា យើង​អាច​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​បាន តែ​របៀប​ចម្អិន​សាច់​ក៏​អាច​នាំ​ឲ្យ​កើត​មហារីក​បាន​ដែរ​។ ការ​ញ៉ាំ​សាច់​ដែល​ខ្លោច​ៗ អាច​ងាយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​ពោះវៀនធំ តម្រងនោម លំពែង និង​ក្រពេញ​ប្រូ​ស្តា​ត​។

៥-គេង​មិន​បាន​គ្រប់គ្រាន់ ៖ នៅ​ពេល​មនុស្ស​យើង​គេង​មិន​បាន​គ្រប់គ្រាន់ រាល់​សរីរាង្គ​ទាំងអស់​របស់​រាង​កាយ និង​ធ្វើការ​ទាំង​ត្រដ​។ ការ​គេង​មិន​បាន​គ្រប់​ច្រើន​តែ​ជាប់​ទាក់ទង​នឹង​ការ​កើត​មហារីក​កាន់តែ​ខ្ពស់ ព្រមទាំង​ជំងឺ​បេះដូង​។ សម្រាប់​មនុស្ស​ពេញវ័យ​គឺ​ត្រូវការ​គេង​យ៉ាង​ហោច​ណាស់ ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ ដោយ​កុំ​ឲ្យ​ច្រើន​ជាង​នេះ ឬ​តិច​ជាង​នេះ​។

៦-អង្គុយ​ជាប់ ៖ មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក គឺ​ធ្វើ​ចលនា​ចុះ​ឡើយ​។ កាលណា​អ្នកមាន​សកម្មភាព​រាង​កាយ​កាន់តែ​ច្រើន នោះ​នឹង​កាត់​បន្ថយ​ការ​កើត​មហារីក​ច្រើន​ដែរ ជា​ពិសេស​មហារីក​ពោះវៀនធំ សួត និង​សុដន់​។

៧-មើល​ទូរទស្សន៍​បណ្តើ​រគេង​បណ្តើរ​ជា​និច្ច ៖ ក្នុង​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង Environmental Health Perspective បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ប៉ះពាល់​នឹង​ពន្លឺភ្លើង​នៅ​ពេល​យប់​កាន់តែ​ច្រើន គឺ​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។

រឿង​នេះ​ក៏​ត្រូវការ​ការ​ស្រាវជ្រាវ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​គេ​សង្ស័យ​នោះ​គឺថា ការ​ប៉ះពាល់​នឹង​ពន្លឺ​សិប្បនិមិត្ត​ក្នុង​ពេល​គេង អាច​រំខាន​ដល់​វដ្ត​នៃ​ការ​គេង​បែប​ធម្មជាតិ និង​ការ​ផលិត Melatonin ដែល​អាច​ប៉ះពាល់​ដល់​កម្រិត​អង់​ទី​អុក​ស៊ី​ដង់​ក្នុង​រាង​កាយ​បាន​។ យក​ល្អ​គួរតែ​គេង​ក្នុង​ភាព​ងងឹត​វិញ (ប្រភពពី៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ