Arsenal ប្រកាស​កា​ពី​ទែន​ឡើង​ថ្មី បន្ទាប់​ពី​ដក​តំណែង​របស់ Granit Xhaka


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Granit Xhaka ត្រូវ​បាន​ដកហូត​តំណែង​ពី​កា​ពី​ទែន​ក្រុម​កាំភ្លើង​ធំ Arsenal បន្ទាប់​ពី​បញ្ចេញ​ទ​ង្វើ​មិន​សមរម្យ​ដាក់​អ្នកគាំទ្រ ហើយ​កា​ពី​ទែន​ក្រុម​ថ្មី​ត្រូវ​បាន​បញ្ជាក់​ដោយ​គ្រូបង្វឹក លោក Unai Emery កាលពី​ថ្ងៃ​អង្គារ​។

ខ្សែបម្រើ​សញ្ជាតិ​ស្វី​សរូប​នេះ បាន​ខឹងសម្បា​រហើយ​ចេញ​ជា​ទ​ង្វើ​មិន​សមរម្យ នៅ​នាទី​ទី​៦១ នៃ​ការ​ប្រកួត​ស្មើ ២-២ ជាមួយនឹង​ក្រុម Crystal Palace បន្ទាប់​ពី​ត្រូវ​បាន​អ្នកគាំទ្រ​ហ៊ោ​ពេល​ដែល​គេ​ដាក់​កីឡាករ​ជំនួស​។

នៅ​ពេល​គាត់​ចេញពី​ទីលាន​ទៅ​កន្លែង​សម្រាក គាត់​បាន​លើកដៃ​ប្រមាថ​ដល់​អ្នក​ទស្សនា ហើយ​ជេរ នៅ​មុខ​ហ្វូង​មនុស្ស មុន​ពេល​ដោះ​អាវ​របស់​គាត់​ចេញ ហើយ​ដើរ​សំដៅ​ទៅ​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​។

ក្រោយមក Xhaka បាន​ធ្វើការ​សុំ​ទោស​និង​ពន្យល់​ថា​ការ​គំរាម​សម្លាប់​ដល់​គ្រួសារ​របស់​គាត់ គឺជា​មូលហេតុ​នៃ​ប្រតិកម្ម​មិន​បាន​គិត​ឱ្យ​ដិត​ដល់​របស់​គាត់​។ ក្រុម​បាន​សម្រេច​មិន​ឱ្យ Xhaka ឡើង​ប្រកួត​ចំនួន​២​ប្រកួត និង​ពេល​នេះ​បាន​សម្រេច​ដក​តំណែង​ជា​កា​ពី​ទែន​ក្រុម​ចេញ​។

គ្រូបង្វឹក​របស់​ក្រុម​កាំភ្លើង​ធំ បាន​និយាយ​ថា​សារព័ត៌មាន​ថា​៖«​នៅ​ថ្ងៃនេះ គាត់​មិន​នៅទេ តែ​ខ្ញុំ​គិត​ថា យើង​ទាមទារ​ពេលវេលា​ឱ្យ​គាត់​ស្ងប់​អារម្មណ៍​សិន​។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​នៅ​ព្រឹក​នេះ ហើយ​ខ្ញុំ​ក៏​សំរេចចិត្ត​ថា​ដក​តំណែង​គាត់​ចោល​។ គាត់​ក៏​បាន​យល់ព្រម​ផង​ដែរ​»​។

លោក Emery បាន​បញ្ជាក់​ថា Pierre-Emerick Aubameyang នឹង​ក្លាយជា​កា​ពី​ទែន​ក្រុម​ថ្មី​របស់ Arsenal មុន​ពេល​ដាក់​ឈ្មោះ​ជម្រើស​ផ្សេង​ទៀត​របស់​គាត់ ។

លោក​បាន​បន្ថែម​ថា​៖«​ឥឡូវនេះ​យើង​មាន Aubameyang, Hector (Bellerin), (Alexandre) Lacazette និង (Mesut) Ozil ។ ពួក​គេ​ជា​កា​ពី​ទែន​ទាំង​បួន​ហើយ​ឥលូវ​នេះ​គឺ​មាន Aubameyang ផង​ដែរ​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ