ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ មានសេចក្តី រីករាយសប្បា យចិត្តយ៉ាងខ្លាំង បន្ទាប់រាជរដ្ឋាភិបាលបានសាងសង់ស្ពានថ្មមួយកន្លែងប្រវែង៦០ម៉ែត្រ ឆ្លងព្រែក ដែលមកដល់ពេលនេះបានរួចរាល់ជាស្ថាពរ និងទើបតែដាក់សម្ភោធន៍ អោយប្រើប្រាស់ជាផ្លូវការហើយ ។ ពួកគាត់ពិតជាងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ និងមិនបាច់ចំណាយប្រាក់ឆ្លងដរដូចមុនទៀតឡើយ ។
លោក នុប ហូយ មេភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរបាននិយាយឲ្យដឹងថា៖ ស្ពានឆ្លងព្រែក ក្នុងភូមិកងមាសនេះ មានបណ្ដោយប្រវែង៦០ម៉ែត្រ ទទឹង៨ ម៉ែត្រ ដែលកសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមសំណួមពរស្នើសុំរបស់ប្រជាពលរដ្ឋដែលជួបការលំបាកធ្វើដំណើរ តាមរយៈក្រុមការងារចុះជយយខេត្តកំពង់ឆ្នាំង ទើបថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល ផ្តល់ថវិការ កសាងស្ពាននេះឡើង និងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ។
ប្រជាពលរដ្ឋ ទូទៅនៅក្នុងស្រុករលាប្អៀរ និងនៅក្នុងខេត្តកំពង់ឆ្នាំង ទាំងមូលរីករាយសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលគាត់បានធ្វើដំណើរ ដោយម៉ូតូ គោយន្ត ឬរថយន្តឆ្លងកាត់ស្ពានមួយនេះបានងាយស្រួល ។ ដោយឡែកពីមុនមិនទាន់មានស្ពាននេះ ការឆ្លងព្រែកកង មាសនេះ ត្រូវឆ្លងកាណូតដរ និងធ្វើដំណើរបានតែម៉ូតូប៉ុណ្ណោះ ចំណែកគោយន្តនិងរថយន្តមិនអាចឆ្លងកាត់បានឡើយ ។ ស្ពានព្រែកកងមាសនេះ បានតភ្ជាប់ផ្លូវធ្វើដំណើយមកពីផ្សារព្រៃខ្មែរ ស្រុករលាប្អៀរ និងតភ្ជាប់ពីក្រុងកំពង់ឆ្នាំងកាត់តាមឃុំកំពង់អុស មកភូមិកងមាសចេញទៅភូមិកន្លែងភេ ភូមិភ្លង និងចេញទៅទន្លក្រៅក្នុងស្រុកជលគីរី ដែលប្រជាពលរដ្ឋបានចេញចូលដឹកផលនេសាទ ភោកផលកសិកម្ម និងទិញដូរបន្លែបង្កាជារៀងរាល់ថ្ងៃ ។
ក្នុងនាមលោកជាមេភូមិកងមាស តំណាងអោយប្រជាពលរដ្ឋនៅក្នុងភូមិជាង៣០០គ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច តេជោហ៊ុនសែន ជាប្រមុខដឹកនាំ និងអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ ឯកឧត្តបណ្ឌិត អ៊ុក រ៉ាប៊ុន ក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលសំណើរ របស់ប្រជាពលរដ្ឋ ជួយកសាងស្ពានដ៍ស្អាតនិងរឹងមាំនេះ ទុក ជាចំណងដៃជូនប្រជាពលរដ្ឋនៅក្នុងភូមិកងមាស ។
ដោយឡែក លោក លន់ សុភា ជាអាជីរករទិញលក់ មាន់ ទា ពី ភូមិកងមាស ទៅលក់បន្តនៅក្រុងកំពង់ឆ្នាំងខណៈកំពុងបើកម៉ូតូឆ្លងកាត់ស្ពានមួយនេះ បាននិយាយឱ្យដឹងថា៖ កន្លងគាត់ធ្វើដំណើរមកទិញមាន់ ទានៅនេះជារៀងរាល់ថ្ងៃ គាត់ត្រូវចំណាយប្រាក់ឆ្លងកាណូតដរទៅមក ទាំងម៉ូតូនិងមនុស្ស អស់២ ពាន់រៀល ។ ប៉ុន្តែឥឡូវនេះពេលស្ពានធ្វើរួចរាល់ គាត់ពិតជាសប្បាយចិត្តព្រោះមិនអស់ប្រាក់ឆ្លងកាណូតដរដូចមុនទៀតឡើយ ដែលអាចជិះម៉ូតូទៅមកបានដោយងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យ អោយគាត់មកទិញមាន់ ទា យកទៅលក់នៅទីផ្សារទាន់ពេលវេលា ៕
កែសម្រួលដោយ ៖ សំណាង
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...