ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ចាស់​ខឹង​ចិត្ត​កូន​ស្តីឱ្យ​ស្រាប់តែ​…​កុំ​បាន​គេ​ឃាត់​ទាន់ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខឹង​កូន​ខ្លួនឯង​ស្អី​ឱ្យ​ផឹកស្រា​បៀរ​អស់​២​កំប៉ុង​ហើយ​គិត​ខ្លី​មួយ​ប្រាវ​ក៏​បម្រុង​នឹង​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​អ្នក​ធ្វើ​ដំណើរ​ឃាត់​គាត់​បាន​ទាន់​ពេលវេលា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​12​នឹង​30​នាទី​រលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​7 ខែវិច្ឆិកា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខឹង​កូន​ខ្លួនឯង​ស្អី​ឱ្យ​ផឹកស្រា​បៀរ​អស់​២​កំប៉ុង​ហើយ​គិត​ខ្លី​មួយ​ប្រាវ​ក៏​បម្រុង​នឹង​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​តែ​មាន​អ្នក​ធ្វើ​ដំណើរ​ឃាត់​គាត់​បាន​ទាន់​ពេលវេលា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​12​នឹង​30​នាទី​រលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​7 ខែវិច្ឆិកា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​វ័យ​50​ទៅ​60​ឆ្នាំ​មិនដឹង​ថា​ផ្ទះ​គាត់​នៅ​ម្តុំ​ណា​នោះ​ទេ ក្នុង​សភាព​រៀង​ស្រវឹងស្រា​រួច​ដើរ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​ខណៈ​ដើរ​ដល់​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វារ​ចាស់​ក៏​ស្រាប់តែ​បម្រុង​នឹង​ធ្វើ​សកម្មភាព​លោតទឹក​សម្លាប់​ខ្លួន ។

ប៉ុន្តែ​ពេល​ភ្លាម​ៗ​នោះ​ដែល​សំណាងល្អ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នោះ​គាត់​ជិះ​គ្នា​២​នាក់​ម៉ាក​អាយ​ខុន ពណ៌​លឿង មិន​ចាំ​ផ្លា​ក​លេខ បាន​ធ្វើការ​ឃាត់​មិន​អោយ​លោតទឹក​សម្លាប់​ខ្លួន​រួច​ក៏​ដឹក​គាត់​ចុះ​ទៅ​ក្រោម​ត្រើយ​ខាងកើត​ហើយ​គេ​សួរនាំ​ស្ត្រី​រូប​នោះ​គាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា គឺ​គាត់​ត្រូវ​បានកូន​គាត់​ជេរ​ស្អី​ឱ្យ​ហើយ​ដេញ​គាត់​ចេញពីផ្ទះ​ទើប​គាត់​ខឹង​ក៏​ចង់​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ។ គាត់​បាន​ប្រាប់​ថា មានកូន​8​នាក់ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​គាត់​រៀង​ស្ងប់ចិត្ត​រួច​ក៏​ដើរទៅ​ផ្ទះ​ដោយ​ខ្លួនឯង​បាត់​ទៅ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ