ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិវត្តន៍វប្បធម៌​ចិន : ហេតុ​អ្វី​បាន​កើត​មាន​ហើយ​នាំ​មក​នូវ​ផលវិបាក​អ្វី ?

4 ឆ្នាំ មុន

មិនយូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​ប្រកាស​របស់​ម៉ៅ អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​សំរាប់គាត់ គឺ​មាន​ប្រជាជន ជា​ច្រើន​ជា​ពិសេស​ពួក​អ្នក​មានការ​អប់រំ​ជ្រៅជ្រះ​បាន​ចាប់ផ្តើមធ្វើការ​រិះគន់​គណ​បក្សកុម្មុយនិស្ត​យ៉ាង​ចាស់ដៃ ។ ពួក​គេ​ទាមទារ​អោយ​មានការ​ផ្លាស់​ប្តូរជា​ទូទៅ តែ​ម៉ៅ​យល់​ឃើញ​ថា ពេល​នេះ​បទ​វិន័យ​តឹងតែង​មាន​សារៈសំខាន់​ជាងសំរាប់​ចិន ហើយ​លោក​បាន​ប្រកាស​ថា នៅ​ពេល​ណាមួយ​ចិន​នឹង​មាន​សេរីភាព​ច្រើន​ដូច​តាម​ការ​ទាមទារ​របស់​ពួក​គេ​មិន​ខាន…

មិនយូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​ប្រកាស​របស់​ម៉ៅ អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​សំរាប់គាត់ គឺ​មាន​ប្រជាជន ជា​ច្រើន​ជា​ពិសេស​ពួក​អ្នក​មានការ​អប់រំ​ជ្រៅជ្រះ​បាន​ចាប់ផ្តើមធ្វើការ​រិះគន់​គណ​បក្សកុម្មុយនិស្ត​យ៉ាង​ចាស់ដៃ ។ ពួក​គេ​ទាមទារ​អោយ​មានការ​ផ្លាស់​ប្តូរជា​ទូទៅ តែ​ម៉ៅ​យល់​ឃើញ​ថា ពេល​នេះ​បទ​វិន័យ​តឹងតែង​មាន​សារៈសំខាន់​ជាងសំរាប់​ចិន ហើយ​លោក​បាន​ប្រកាស​ថា នៅ​ពេល​ណាមួយ​ចិន​នឹង​មាន​សេរីភាព​ច្រើន​ដូច​តាម​ការ​ទាមទារ​របស់​ពួក​គេ​មិន​ខាន ។

ហេតុ​ដូច្នេះ​ហើយ​លោក​បាន​ប្រកាសសង្គ្រាម​ជាមួយ​អ្នក​រិះគន់ ដោយ​ចាប់​ដាក់ គុក​អ្នកប្រឆាំង​ជា​ច្រើន ហេតុការណ៍​នេះ​ក៏​បានពន្យល់​ម៉ៅ​ថា លោក​ពុំ​អាច​ពឹង​លើ​បញ្ញា​វ័​ន្ត​ខ្ពស់​ៗ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​ពឹង​លើ​ប្រជាជន​សាមញ្ញ​ចិន ។

រុ​ស្សី​បាន​ហៅ​វិស្វករ និង​ជំនាញការ​របស់​ខ្លួន​ដែល​ធ្លាប់​បាន​ជួយ​ស្ថាបនា​ប្រទេស​ចិនអោយ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ព្រមទាំង​កាត់​ផ្តាច់ជំនួយ​សេដ្ឋកិច្ច​ថែម​ទៀត ។ សង្គ្រាមពាក្យ​សម្តី​ធ្ងន់​ៗ​បាន​ផ្ទុះ​នៅ​ពេល​ដំណាលគ្នា​ស្តី​ពី​កម្មសិទ្ធិ​ដី​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

បដិវត្តន៍វប្បធម៌​ចិន : ហេតុ​អ្វី​បាន​កើត​មាន​ហើយ​នាំ​មក​នូវ​ផលវិបាក​អ្វី ?

នៅ​ពេល​ម៉ៅ​បារម្ភ​ពី​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​ជាមួយ​រុ​ស្សី លោក​ក៏​បារម្ភ​ថាប្រជាជន​ចិន ជា​ពិសេស​ពួក​បញ្ញវ័ន្ត​ក្មេង​ៗ​កាន់តែ​ជឿជាក់​លើ​ខ្លួនឯង និង​មានគំនិត​រក​លុយកាក់​សម្រាប់​ហោប៉ៅ​ខ្លួនឯង​ដែរ ។ លោក​បាន​និយាយ​ថា​មនុស្ស​ធុន​នេះលែង​បំរើប្រជាជន​ទៀត​ហើយ ។ ប្រសិនបើ​អាកប្បកិរិយា​ដូច្នេះ​នៅ​តែ​បន្ត​មាន​នោះគម្លាត​សមភាព​ចាស់​នឹង​វិល​ប្រ​ឡប់​មក​សា​ជា​ថ្មី ។ ប្រជា ជន​នឹង​មាន​វណ្ណៈ​ជា​ច្រើន​ដូចជា​ក្រុម​អ្នកមាន​អ្នកក្រ​ដែល​ប្រកួតប្រជែង​គ្នា ។ ដើម្បី​ការពារ​កុំអោយ​ស្ថានភាពដូច្នេះ​កើត​មាន​ម៉ៅ​បាន​បង្កើត​បដិវត្តន៍វប្បធម៌​វណ្ណ​ពលករ​មហា​អស្ចារ្យ ។ គោលដៅ​ដំបូង​ក្នុង​ចំនោម​គោលដៅ​នានា​របស់​ម៉ៅ​សំរាប់​ការ​ធ្វើ​បដិវត្តន៍វប្បធម៌​នេះ គឺកំចាត់​មេដឹកនាំ​ដ៏​មាន​ឥទ្ធិ ពល​លីវ ចាវ​ជី ដែល​បាន​ចាប់ផ្តើម​ផ្តល់​រង្វាន់​ដល់​កម្មករ​ចិន​ខ្លះសំរាប់​ស្នាដៃ​លេចធ្លោ​របស់​គេ ។
ម៉ៅ​យល់​ថា​ការ​ធ្វើ​ដូច្នេះ​ពិតជា “​ការយ​កតាម​គំរូ​មូលធននិយម​” ហើយ​ប្រឆាំង​នឹង​គំនិតសមភាព​ដែល​ជា​ស្នូល​នៃ​លទ្ធិ​កុ​ម្មុ​យ​និ​ស្ត ។ ជាមួយនឹង​ការ​លើកទឹកចិត្ត​ពី​ម៉ៅ​យុវជនយុវតី​ចិន​រាប់​សែន​នាក់​ដែល​គេ​ហៅ​ថា ពួក​ឆ្មាំ​ក្រហម​បាន​ចាក​ចេញពី​សាលារៀន​របស់​គេ ។ ពួក​គេ​បាន អូស​ទាញ​គ្រូ​របស់​ខ្លួន​ចេញពី​សាលា​កាត់​តាម​ដងផ្លូវ​ហើយ​សើចចំអក​អោយពួក​គ្រូ​ៗ​ថែម​ទៀត ។

បដិវត្តន៍វប្បធម៌​បាន​រលត់​រលាយ​បាត់​ទៅ​វិញ​យ៉ាង​ទាន់ហន់ ។ នៅ​ពេល​កងទ័ព​សូ​វៀតចូលលុក​លុយ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​នៅ​ឆ្នាំ​១៩៦៨ ដើម្បី​បង្ក្រាប​អំពើ​បះបោរ​នៅ​ទីនោះ ម៉ៅ​កាន់តែ​មានការ​ព្រួយបារម្ភ ។ ម៉ៅ​បារម្ភ​ខ្លាចក្រែង​រុ​ស្សី​ឆ្លៀតឱកាស​ក្នុង​ពេល​ដែល​ចិន ច្របូកច្របល់​ផ្ទៃក្នុង និង​ទន់ខ្សោយ​ហើយ​ធ្វើការ​វាយប្រហារ​មក​លើ​ចិន ។ ដើម្បី​ទប់ស្កាត់ការ​វាយប្រហារ​ដែល​អាច​កើត​មាន​លោក​បាន​បញ្ជា​អោយ​កងទ័ព​ចិន​ពង្រឹង​បទ​វិន័យ​ហើយ​ស្តារ​សណ្តាប់ធ្នាប់​នៅ​តាម​ដង​វិ​ថី​ព្រមទាំង​បំបាត់​ចោល​ពួក​ឆ្មាំ​ក្រហម ។ រហូត​ដល់​ឆ្នាំ​១៩៦៩​បដិវត្តន៍វប្បធម៌​បាន​បញ្ចប់ជីវិត ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

វគ្គទី២ ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

វគ្គទី៣ ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ

វគ្គទី៤ សម្រាប់​ម៉ៅ សេ​ទុង ការ​ដណ្តើម​បេះដូង​កសិករ ​គឺជា​ផ្លូវ​ឆ្ពោះទៅ​ការ​គ្រប់គ្រង​អំណាច

វគ្គទី៥ មហា​ដំណើរ​ថ្មើ​ជើង​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន

វគ្គទី៦ ស្នេហា​របស់​ម៉ៅ​ និង​ឥ​ទ្ឋិ​ពល​លើ​នយោបាយ

វគ្គទី៧ ការ​កកើតសាធារណរដ្ឋ​ប្រជាមានិត​ចិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ