ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ៗ​មិនមែន​ចេះ​តែ​កើតឡើង​តាម​ចំណង់​ទេ

4 ឆ្នាំ មុន

សត្វលោក​ជោកជាំ​ទៅ​ដោយ​រាគៈ គឺ​ចំណង់ សេចក្តី​ប្រាថ្នា​សព្វបែបយ៉ាង ប៉ុន្តែ​អ្វី​ៗ​មិនមែន​ចេះ​តែ​កើតឡើង​តាមតែ​តម្រូវការ​ទេ លុះណាតែ​បុគ្គល​តស៊ូ អំណត់ ព្យាយាម​ដ៏​ខ្លាំងក្លា បូក​រួម​នឹង​សមត្ថភាព​ផង​ទើប​អាច​សម្រេច​ក្តី​បំណង​បាន បើ​ពុំនោះ​ទេវា​នឹង​ផ្ដល់​នូវ​ការ​ខកចិត្ត​ដល់​អ្នក​វិញ​មិន​ខាន តែ​ទោះជា​យ៉ាងណា​របស់​ដទៃ​ៗ​ក្នុង​លោក​នេះ​មិនមែន​ជាទី​ពឹង​ពិតប្រាកដ​ឡើយ…

សត្វលោក​ជោកជាំ​ទៅ​ដោយ​រាគៈ គឺ​ចំណង់ សេចក្តី​ប្រាថ្នា​សព្វបែបយ៉ាង ប៉ុន្តែ​អ្វី​ៗ​មិនមែន​ចេះ​តែ​កើតឡើង​តាមតែ​តម្រូវការ​ទេ លុះណាតែ​បុគ្គល​តស៊ូ អំណត់ ព្យាយាម​ដ៏​ខ្លាំងក្លា បូក​រួម​នឹង​សមត្ថភាព​ផង​ទើប​អាច​សម្រេច​ក្តី​បំណង​បាន បើ​ពុំនោះ​ទេវា​នឹង​ផ្ដល់​នូវ​ការ​ខកចិត្ត​ដល់​អ្នក​វិញ​មិន​ខាន តែ​ទោះជា​យ៉ាងណា​របស់​ដទៃ​ៗ​ក្នុង​លោក​នេះ​មិនមែន​ជាទី​ពឹង​ពិតប្រាកដ​ឡើយ មាន​តែ​ព្រះធម៌​ទើប​ជាទី​ពឹង​ពិតប្រាកដ ។

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ដែល​បាន​ត្រាស់​ដឹង​នូវ​ព្រះធម៌ គឺ​ទ្រង់​មិន​មាន​ព្រះ​ទ័យ​ចង់បាន​នូវ​អ្វី​ផ្សេង​ទៀត​ឡើយ ព្រោះ​ព្រះ​អង្គ​បាន​នូវ​ទីពឹង​ដ៏​ប្រសើរ មិន​មាន​អ្វី​ដទៃ​ក្រៃ​លែង​ជាង​នេះ​ឡើយ ព្រះធម៌​ទើប​បានជា​ទីពឹង​រឹង​មាំ នាំអ្នកប្រតិបត្តិទៅកាន់សុគតិភព ។

សូម​ពុទ្ធបរិស័ទ​ទាំងឡាយ ត្រូវ​ព្យាយាម​យក​ព្រះធម៌​ជាទី​ពឹង​ទី​ពំនាក់​អាស្រ័យ មិន​ថា​ជាតិ​នេះ ឬ​ជាតិ​មុខ​គឺ​ត្រូវ​តែ​មាន​សន្ដាន​ចិត្ត​យក​ព្រះធម៌​ជាទី​ពឹង​ពិតប្រាកដ កុំ​យក​វត្ថុ​អ្វី​ដទៃ​ជាទី​ពឹង​មិន​រឹង​មាំ​ទេ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ