ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន និង​លោក​ សុខ ហុង បន្ត​តំណែង​ក្នុង​សហព័ន្ធ​កីឡា​​កាយ​សម្ព័ន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ កម្ពុជា និង​លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ កម្ពុជា និង​លោក​ឧកញ៉ា សុខ ហុង ជា​អនុ​ប្រ ធាន​សហព័ន្ធ សម្រាប់​អាណត្តិ​ទី​៦​ឆ្នាំ​២០១៩-២០២៣ ។

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ធ្វើ​មហា សន្និបាត​បញ្ចប់​អាណត្តិ​ទី​៥ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ។ សម្រាប់​អាណត្តិ​ថ្មី សមាជិក​ប្រ​តិប​ត្តិ​មាន​ចំនួន​៩​រូប​រួម​មាន លោក ថោ​ង ខុន ទទួល​បានការ​គាំទ្រ​ជា​ប្រធាន លោក​ឧកញ៉ា សុខ ហុង ជា​អនុប្រធាន លោក ណ​យ ផា​ណា ជា អគ្គលេខាធិការ លោក មាស សា​រ៉េ​ត អគ្គ​លេ ខា​ធិ​ការ​រង លោក ខៀវ ចិន្តា អគ្គ​ហេរញ្ញិក អ្នកស្រី ដួង សា​ម៉ៃ អ្នកស្រី ពេជ្រ យូ លោក ជុំ រ៉ា​ទី និង​លោក អៀម វ៉ាង​ឌុ​ល ជា​សមាជិក ។

លោក ណ​យ ផា​ណា ដែល​ជា​អគ្គ​លេខា​ធិ​ការ បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​សហព័ន្ធ មាន​ក្លិប​ជា​សមាជិក​ចំនួន​៩ គឺ​ក្លិប​៧​មក​រា​សែនជ័យ​(​ភ្នំពេញ​) ក្លិប​ខេ​ម​ឃី​ត​ឃុំ​ខ្វាវ​(​តាកែវ​) ក្លិប ខេ​ម​ឃី​ត​ត្រពាំង​ឃ្លោក​(​តាកែវ​) ក្លិប​ហ្សា​ក់​កឹះ ម៉ា​ញ​(​ក្រចេះ​) ក្លិប​កំពង់​ក្តារ​(​កំពង់ឆ្នាំង​) ក្លិប​កំពង់ត្រឡាច​លើ​(​កំពង់ឆ្នាំង​) ក្លិប​កៀន​រកា​(​កំពង់​ឆ្នាំង​) ក្លិប​បឋម​សិក្សា​សាលា​លេខ​៥(​កំពង់ ឆ្នាំង​) និង​ក្លិប​សាលា​បាក់​ទូក​(​ភ្នំពេញ​) ។

លោក​បន្ដ​ថា ក្នុង​អាណត្តិ​ទី​៥​នេះ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​ល្អ​ប្រសើ​ទាំង​កិច្ចសហការ​ថ្នាក់​ជាតិ និង​អន្តរជាតិ ជា​ពិសេស​សហព័ន្ធ​ទទួល​បានការ​បណ្តុះបណ្តាល​គ្រូ​ថ្នាក់​ជាតិ​និង​អន្តរជាតិ ចៅ ក្រម​ជាតិ​និង​ចៅក្រម​អន្តរជាតិ ។ សមិទ្ធផល​ទាំងនេះ កើតឡើង​ដោយសារ​មាន ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​អំពី​ចក្ខុ​វិ ស័​យ​នៃ​ការ​អភិវឌ្ឍ​កីឡា​ជំនាញ ។

សកម្មភាព​ទាំងនេះ ក្រោម​កិច្ចសហការ​ជាមួយ​គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ (CAMSOC) ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ ពិ​ក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​បាន​ល្អ ទើប​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បែប​នេះ ។

សហព័ន្ធ​ក៏​នៅ​ខ្វះខាត​សម្ភារ ធនធាន​មន្ត្រី​បច្ចេកទេស គ្រ​បង្វឹក ចៅក្រម ជា​ពិសេស​ថវិកា​សម្រាប់​បញ្ជូន​មន្ត្រី​បច្ចេកទេស​ចូលរួម​វគ្គ​អន្តរ​ជាតិ​នានា និង​បញ្ជូន​គ្រូបង្វឹក កីឡាករ​កីឡា កា​រិនី ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ