ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​ស្រី​ស្អាត​ចូល​កាប៊ី​ន… អ្នក​បើក​យន្ត​ហោះ​​ម្នាក់​ផ្អាក​ការងារ​មួយ​ជីវិត

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាសែត​ចិន​GLOBAL TIMES​រាយការណ៍​ថា មេបញ្ជាការ​ប្រចាំ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​AIR GUILIN បាន​ត្រូវ​ផ្អាក​ការងារ​អស់​មួយ​ជីវិត​ព្រោះតែ​ឲ្យ​ស្រី​ស្អាត​ជា​អ្នកដំណើរ​ម្នាក់ ចូល​អង្គុយ​ក្នុង​កាប៊ី​ន​យន្តហោះ​។ គឺ​រូបថត​មួយ​សន្លឹក​ដែល​បង្ហោះ​កាលពី​ថ្ងៃ​ទី​៣​វិច្ឆិកា​តាម​បណ្ដាញ​សង្គម​ចិន WEIBO…

ប្រទេស​ចិន ៖ កាសែត​ចិន​GLOBAL TIMES​រាយការណ៍​ថា មេបញ្ជាការ​ប្រចាំ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​AIR GUILIN បាន​ត្រូវ​ផ្អាក​ការងារ​អស់​មួយ​ជីវិត​ព្រោះតែ​ឲ្យ​ស្រី​ស្អាត​ជា​អ្នកដំណើរ​ម្នាក់ ចូល​អង្គុយ​ក្នុង​កាប៊ី​ន​យន្តហោះ​។

គឺ​រូបថត​មួយ​សន្លឹក​ដែល​បង្ហោះ​កាលពី​ថ្ងៃ​ទី​៣​វិច្ឆិកា​តាម​បណ្ដាញ​សង្គម​ចិន WEIBO ទើប​នាំ​ឲ្យ​គេ​ជួប​វាសនា​អាក្រក់​បែប​នេះ​។ ក្នុង​រូបថត​នោះ​គេ​ឃើញ​នារី​អ្នកដំណើរ​នេះ អង្គុយ​ក្នុង​កាប៊ី​ន​របស់​អ្នក​បើក ជាមួយ​ពែង​ភេសជ្ជៈ​ជា​ច្រើន​នៅ​លើ​ជង្គង់ ហើយ​យក​ម្រាមដៃ​របស់​នាង​បង្កើត​ជា​អក្សរ​V​។ យោង​តាម​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​ដោយ​ក្រុមហ៊ុន​AIR GUILIN​ថា ឧប្បត្តិហេតុ​នោះ​កើត​មាន​តាំងពី​ថ្ងៃ​ទី​៤​មក​រា​មក​ម្ល៉េះ ក្នុង​ឱកាស​នៃ​ការ​ហោះហើរ​មួយ​ពី​ទីក្រុង​GUILIN​ទៅ​ទីក្រុង​YANGZHOU ហើយ​រួប​ថត​នោះ​ពិតជា​ថត​ក្នុង​ពេល​ហោះហើរ​នេះ​។

ដូច​ការ​បញ្ជាក់​របស់​កាសែត​GLOBAL TIMES​អ្នក​បើក​យន្តហោះ​រូប​នេះ នៅ​ជាមួយ​ស្រី​នោះ​ក្នុង​កាប៊ី​ន​យន្តហោះ​។ ក្រុមហ៊ុន​AIR GUILIN​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​តាម​WEIBO ពី​សំណាក់​ពលរ​ដ្ឋ្​ចិន​ជា​ច្រើន​នាក់​ដែល​យល់​ថា មេបញ្ជាការ​ប្រចាំ​យន្តហោះ​នេះ ជា​មនុស្ស​គ្មាន​ការ​ទទួលខុសត្រូវ​និង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកដំណើរ​។

ដើម្បី​ពន្យល់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍​នេះ​និយាយ​ថា អ្នក​បើក​យន្ត​ហោះ​របស់​ខ្លួន​បាន​បំពាន​បែបបទ​ស្ដី​ពី​សន្តិសុខ​អាកាស​ដោយ​បញ្ជាក់​ថា ខ្លួន​តែង​ចាត់​ទុក​សន្តិ​សុខ​របស់​អ្នកដំណើរ​ជា​អាទិភាព​ដាច់​ណាត់ ហើយ​អនុវត្ត​វិធានការ​គ្មាន​ការ​អនុគ្រោះ ចំពោះ​ឥរិយា​បថ​មិន​សម​ស្រប​ឬ​គ្មាន​វិជ្ជាជីវៈ និង​ថា​នោះ​ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​សន្តិសុខ​។
សមាជិក​ក្រុម​យានិក​ឯទៀត​ៗ​ដែល​មាន​វត្តមាន​នា​ថ្ងៃ​នោះ​ក្នុង​យន្តហោះ​នេះ​ដែរ ក៏​ត្រូវ​ផ្អាក​ការងារ​សម្រាប់​រយៈពេល​មិន​កំណត់​មួយ​ក្នុង​ពេល​ក្រុមហ៊ុន​ធ្វើការ​ស៊ើប​អង្កេត​។ ចំណែក​នារី​ជា​អ្នកដំណើរ​ត្រូវ​ជាប់គុក​៥​ថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​២០០០​យន់​

កាលពី​ខែមីនា​ឆ្នាំ​១៩៩៤​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី AEROFLOT ដែល​ហោះហើរ​ពី​ក្រុង​មូ​ស្គូ​មក​ក្រុង​ហុងកុង បាន​ធ្លាក់​ពេល​មេបញ្ជាការ​យន្តហោះ បាន​ឲ្យ​កូន​ៗ​របស់​គេ​ចូល​ក្នុង​កាប៊ី​ន​យន្តហោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ