ថ្លើមធំម៉្លេះ! ហ៊ាន​យកទូរស័ព្ទអស់ជាង​៣០គ្រឿង​នៅមុខប៉ុស្តិ៍នគរបាល


​ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឲ្យដឹងថា មាន​ករណី​ជនសង្ស័យ​កាត់ជញ្ជាំងតូប​លួចយកទូរស័ព្ទដៃ​អស់​ចំនួន​​​៣៥គ្រឿង ស្មើ​នឹង​ទឹកប្រាក់​ចំនួន​២​០០០ដុល្លារ បង្កការ​​ភ្ញាក់ផ្អើល​កើតឡើង​កាលពីវេលាម៉ោង៨​និ​ង៣០នាទីព្រឹកថ្ងៃទី៥ វិច្ឆិ​កា ឆ្នាំ២០១៩ នៅចំណុច​តូបលក់ទូរស័ព្ទយីហោ «ឈុនលាង​១៦៨» មានទីតាំង​មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ស្ថិត​​ក្នុង​ភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះជាម្ចាស់តូប​ខាងលើ​ឈ្មោះ អាត ឈុនលាង ភេទ​ប្រុស អាយុ​២៦ឆ្នាំ មុខរបរ លក់ និងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឈូក ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ចំណែក​សំភារ:ដែល​បាត់បង់​រួម​មាន ទូរស័ព្ទម៉ាក Oppo ចំនួន២០​គ្រឿង, ទូរស័ព្ទម៉ាក Vivo ចំនួន៣គ្រឿង និង​ទូរស័ព្ទម៉ាកណូគាអិនចុចពិល ​ចំនួន​១២​គ្រឿង សរុបជា​ទឹកប្រាក់​ប្រមាណ​២.០០០​ដុល្លារ ។

​តាម​សេចក្តីរាយការណ៍​​បាន​បន្តថា ជនរងគ្រោះបានទៅជួលតូបលក់ទូរស័ព្ទនៅមុខប៉ុស្តិ៍នគរបាលជ័យធំអស់​រយៈពេលជាង១ឆ្នាំហើយ ។ ជារៀងរាល់ថ្ងៃក្រោយពី​លក់ទូរស័ព្ទហើយ ជនរងគ្រោះបានទុកទូរស័ព្ទក្នុងតូបចាក់សោ​ពីក្រៅ រួចទៅដេកផ្ទះនៅឯឃុំសន្លុង ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា លុះដល់​វេលាម៉ោង​៨​និង​៣០នាទី​​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ជនរងគ្រោះបានទៅបើកតូបដើម្បីលក់ទូរស័ព្ទដូចសព្វដង ស្រាប់តែបាត់ទូរស័ព្ទអស់​​​៣៥គ្រឿង​ពីក្នុងទូតាំងលក់​តែម្តង ដោយជនសង្ស័យ​បាន​កាត់ជញ្ជាំងតូបលួចយក​ទូរស័ព្ទ បន្ទាប់​មក​​ជនរង​គ្រោះបានដើរចូលទៅប៉ុស្តិ៍​នគរ​ ដើម្បី​រាយការណ៍​​ឱ្យសមត្ថកិច្ច​មកពិនិត្យ​កន្លែងកើតហេតុ​ ។

ក្រោយពេល​ទទួលបានសេចក្តីរាយការណ៍​ខាងលើ​ភ្លាម សមត្ថ​កិច្ចបានចុះមកពិនិត្យ​កន្លែងកើតហេតុ ដោយ​ឃើញជញ្ជាំងដែលធ្វើពីស័ង្ក​សីចំហៀងខាងកើត​មានស្នាមកាត់មួយប្រឡោះទំហំ៣គុណ៥​តឹក​ ដែល​ជនសង្ស័យ​កាត់ចូលលួច​ទូរស័ព្ទទាំង​នោះ​ ។

​ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ដើម្បីឲ្យសមត្ថ​កិច្ច​​តាមវែកមុខ​ជនសង្ស័យដើម្បី​​យកមកចាត់ការ​តាមច្បាប់​ ។ ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹងពីជនរងគ្រោះ​រួចមក សមត្ថ​កិច្ច​​កំពុងធ្វើការស្រាវជ្រាវ​លើករណីនេះ​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ