ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចាត់​ទុក​កាសែត​ញូ​វ​យ៉​ក​ថែម​ថា FAKE NEWS

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​តំបន់​CITRUS​រដ្ឋ​ផ្ល​រី​ដា​បាន​បដិសេធ​សំណើរ​ជាវ​កាសែត ញូ​វ​យ៉​ក​ថែម សម្រាប់​បណ្ដា​បណ្ណាល័យ​រដ្ឋ​របស់​តំបន់​នោះ ដោយ​លើក​ហេតុផល​ដូច​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ដែល​ចោទប្រកាន់​កាសែត​នេះ​ថា ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​FAKE NEWS​។ ទឹកប្រាក់​ប្រចាំឆ្នាំ​សម្រាប់​ជាវ​កាសែត​នោះ​ដែល​មាន​ប្រមាណ​ជា​២៧០០​ដុល្លារ អាជ្ញា​ធម៌​តំបន់​នោះ​បដិសេធ​មិន​បង់​។…

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​តំបន់​CITRUS​រដ្ឋ​ផ្ល​រី​ដា​បាន​បដិសេធ​សំណើរ​ជាវ​កាសែត ញូ​វ​យ៉​ក​ថែម សម្រាប់​បណ្ដា​បណ្ណាល័យ​រដ្ឋ​របស់​តំបន់​នោះ ដោយ​លើក​ហេតុផល​ដូច​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ដែល​ចោទប្រកាន់​កាសែត​នេះ​ថា ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​FAKE NEWS​។

ទឹកប្រាក់​ប្រចាំឆ្នាំ​សម្រាប់​ជាវ​កាសែត​នោះ​ដែល​មាន​ប្រមាណ​ជា​២៧០០​ដុល្លារ អាជ្ញា​ធម៌​តំបន់​នោះ​បដិសេធ​មិន​បង់​។ លោក​JIMMIE SMITH​សមាជិក​មួយ​រូប​របស់​BOARD OF COUNTY COMMISSIONERS​ថ្លែង​ថា ហេតុ​អី​យើង​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ឲ្យ​មេ​បិសាច​នោះ? តើ​យើង​ពិតជា​ត្រូវការ​ជាវ​កាសែត​ញូ​វ​យ៉​ក​ថែម​ប្ញុ0x017d7 FAKE NEWS!! ខ្ញុំ​មិន​ចូល​ចិត្ត​កាសែត​នេះ​ទេ​។ ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​ការ​ជាវ​កាសែត​នេះ​ព្រោះ​មិន​ចូល​ចិត្ត មក​ពី​ជា​FAKE NEWS​។

ចំណែក​សមាជិក​ម្នាក់​ទៀត​របស់​ស្ថាប័ន​នោះ លោក​SCOTT CARNAHAN​និយាយ​ថា គេ​អាច​យក​ប្រាក់​ជាវ​កាសែត​នោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​។ ខ្ញុំ​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​។

តំបន់​CITRUS​ចំណាយ​ប្រាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមាណ​ជា​៣០០០​ដុល្លារ​ដើម្បី់​ជាវ​កាសែត​និ​មួយ​ៗ សម្រាប់​បណ្ណាល័យ​សាធារណៈ​ទាំង​៤​របស់​តំបន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ